Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​រុងរឿង​២៣៤គ្រួសារ​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​OCIC

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ពលរ​ដ្ឋរស់​ក្នុង​សហគមន៍​បុរី​រុងរឿងចំនួន​២៣៤គ្រួសារ​បានទទួល​អំណោយ​ពី​លោក ​ផន​ សុភាព ​តំណាង​អ្នកឧកញ៉ា ​ពុង ឃាវសែ ​អគ្គនាយក​ក្រុមហ៊ុន​OCIC ដែល​ចែកជូន​ក្នុងឱកាស​ចូលឆ្នាំ​ចិន​។​

អំណោយ​ដែល​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន OCIC​នាំយកមក​ផ្ដល់ជូន​បងប្អូន​ពលរ​ដ្ឋ​២៣៤​គ្រួសារ​នេះ រួមមាន​១​គ្រួសារ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម​, ថវិកា​៥​ម៉ឺន​រៀល​រួមជាមួយ​សម្ភារ​ជាច្រើន​មុខ​ទៀត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន សុភាព បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​វប្បធម៌​ចែករំលែក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​,ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យជាតិ​ផ្សេងទៀត តាម​ប្រពៃណីជាតិ​យើង ថ្នាក់ដឹកនាំរដ្ឋបាល​ខណ្ឌ សង្កាត់ រួមសហការ​ជាមួយ​ក្រុមហ៊ុន​OCIC​តែងតែ​គិតគូរ​យកចិត្ដ​ទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​មូល​ដ្ឋាន ពិសេស​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ អាជ្ញាធរ​តែងតែ​កៀរគរ​សប្បុរសជន​ឲ្យ​ជួយ​រំលែក​ទុក្ខលំបាក​ជានិច្ច ។​

លោក​បន្ដថា ការងារ​សប្បុរសធម៌​បែបនេះ រដ្ឋបាល​រាជធានី ខណ្ឌ សង្កាត់​បានធ្វើ​ជូន​គាត់ចំនួន​២៧ លើក​មកហើយ​ដែរ បើ​គិត​ជា​ទឹកប្រាក់​មាន​ជាង​៧​រយ​លាន​រៀល​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ខណ្ឌ​-​សង្កាត់ ក៏បាន​ធ្វើ​ការងារ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​បានធ្វើ​ការសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈ បញ្ជាការ​ឯកភាព​គ្រប់លំដាប់​ថ្នាក់ ជាពិសេស គឺ​គណៈបញ្ជាការ​សង្កាត់ ព្រែក​តាសេក គណៈបញ្ជាការ សង្កាត់​ព្រែកលៀប គណៈបញ្ជាការ សង្កាត់​ជ្រោយចង្វារ និង​គណៈ​បញ្ជា​ការ​ខណ្ឌ​ជ្រោយចង្វារ ក្នុងការ​ចូលរួម​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​ល្អប្រ​សើ​ផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែល​មក​ទទួល អំណោយ​នៅពេលនេះ កាលពីមុន​ពួកគាត់រស់នៅ​ផ្ទះ​តូចៗ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ឬ​ប្រក់​ស្បូវ​នៅឡើយ មិនតែប៉ុណ្ណោះ​ពួកគាត់​រស់នៅ ជួប​ការលំបាក​យ៉ាងខ្លាំង​ដូចជា គ្មាន​ទឹកស្អាត​ប្រើប្រាស់ គ្មាន​ភ្លើងអគ្គិសនី រស់នៅ​លើទឹក​កខ្វក់ បរិស្ថាន​មិនល្អ ងាយ​រងគ្រោះ​ជាដើម​។ ក្រោយពី​តំបន់​ជ្រោយចង្វារ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ប្រគល់​សិទ្ធិ ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា​OCIC ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​នេះ ឲ្យ​ទៅជា​ទីក្រុង​រណប​ថ្មី​មួយទៀត នៅក្នុង​រាជធានី​ភ្នំពេញឃើញថា តំបន់​នេះត្រូវបាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ស្របតាម​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម