Connect with us

ព័ត៌មានជាតិ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥​ចំណាយថវិកាសាងសង់ ៦៩១ លានដុល្លារ

បានផុស

នៅ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបងប្រវែងសរុប ២៤៦ គ.ម ចំណា​យ​ថវិកាចំនួន ៦៩១ លាន ដែលជាឥណទាន​សម្បទានពីរដ្ឋាភិ​បាលជប៉ុនត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធិផលនេះជានិម្មិតរូបសម្រាប់បង្កើនទំនាក់ទំនងប្រជាជាតិ និងប្រជាជនជប៉ុន និងសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលមានតម្រូវការប្រើប្រាស់ដឹកទំនិញ និងធ្វើដំណើរ។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងបង្កើតការតភ្ជាប់រវាងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចដោះដូរមានភាពប្រទាក់ក្រឡាគ្នា។

ដើមឡើយគម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាមរហូតដល់ក្រុងសិរីសោភ័ណ ដែលមានប្រវែងជាង ៣៣០ គីឡូ បែងចែកជា ៣ កំណាត់ ទី១ កំណាត់ខាងជើង (បាត់ដំបង-សិរីសោភ័ណ) ទី២ កំណាត់ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) និងកំណាត់ភាគកណ្ដាល(បាត់ដំបង-ធ្លាម្អម) ដែលប្រើរយៈពេលសាងសង់សរុប ៧ ឆ្នាំ និងប្រើថវិកាសរុប ៦៩១ លានដុល្លារអាមេរិក ក្រោមឥណទានពីរដ្ឋាភិបាលជប៉ុន។

កំណាត់ផ្លូវភាគខាជើង (បាត់ដំបង-សិរីសោភ័ណ) បានដាក់ឱ្យប្រើប្រាស់ហើយកាលពីខែមករា ឆ្នាំមុន ខណៈបាត់ដំបងព្រែកក្ដាមដាក់សម្ពោធនៅថ្ងៃនេះ ហើយរដ្ឋាភិបាលបន្តសាងសង់ទៀតនូវកំណាត់ផ្លូវពីសិរីសោភ័ណទៅប៉ោយប៉ែត ដែលមានប្រវែង ៣៥ គីឡូម៉ែត្រ ដែលគ្រោងចំណាយប្រមាណ ៥៣ លានដុល្លារ ដែលជាកម្ចី និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម