Connect with us

ព័ត៌មានជាតិ

កម្ពុជា​ជា​ប្រទេស​ទី ៣ នៅ​អាស៊ាន​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សំាង​កូវីដ ១៩

បានផុស

នៅ

តាម​ការ​ថ្លែង​របស់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល កម្ពុជា​ជា​ប្រទេស​ទី ៣ នៅ​តំបន់​អាស៊ាន​ដែល​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ឥណ្ឌូណេស៊ី និង​សិង្ហបុរី កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅព្រឹកនេះរបស់​ក្រុមហ៊ុន Sinopharm ដែល​ជា​ជំនួយ​របស់​ចិន ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សកម្មភាព​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ព្រឹកនេះ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​ចំនួន​ ០៤ មាន​មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​មន្ទីរពេទ្យកុមារជាតិ។

តាម​ព័ត៌មាន​បឋម គិត​ត្រឹម​ព្រឹក​ម៉ោង ០៩ នេះ មាន​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​។

-ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
-ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ
-ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា
-ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌
-ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ
-ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិសាត់
-ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
-លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល
-លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម