Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការងារ នឹង​ជំរុញ​ឱ្យ​រោងចក្រ​សហគ្រាស​ទទួលយក​ជន​មាន​ពិការភាព​ធ្វើការ​ឱ្យបាន៣%

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣​នេះ បានលើកឡើង ថា​ក្រសួង​នឹងធ្វើ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឱ្យ​រោងចក្រ​សហគ្រាស​ទទួលយក​ជន​មាន​ពិការភាព​ឱ្យបាន​៣%​ចូលក្នុង​ប្រតិបត្តិការ​។ ការ​ថ្លែង​យ៉ាង​ដូចនេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងពេលដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​ស្តីពី​ទីផ្សា​ការងារ​ប្រកបដោយ​បរិ​យាប​ន្ន​គាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​ដែលមាន​ពិការភាព​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី “​នៅពេលដែល​យើង​រៀបចំ​ប្រណាំងប្រជែង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​នេះ យើង​នឹងដាក់​បញ្ចូល​លក្ខ​ខ​ណ្ឌ​ថា សហគ្រាស ឬ​រោងចក្រ​ណា​ដែល​មានប្រើ​ជន​មាន​ពិការភាព​លើសពី​៣%​យើង​ចាត់ទុកថា​ជា​សហគ្រាស​មួយ​ល្អ​។ … តាមរយៈ​យន្តការ​នេះ​យើង​រំពឹងថា​បងប្អូន​ដែលមាន​ពិការភាព​នឹង​ត្រូវ​បាន​វិស័យ​ឯកជន​ពិចារណា​។ យើង​ត្រូវធ្វើ​ឱ្យចំ​វិស័យ​ដែល​នាំចេញ​…”។

ការជំរុញ​របស់​លោក​រដ្ឋមន្ត្រី​នេះ គឺ​ស្រប​ពេលដែល​ចំនួន​ចូលធ្វើការ​របស់​ជន​មាន​ពិការភាព​ទាំងអស់​នៅ​ទូទាំងប្រទេស​នៅមានកម្រិត​នៅឡើយ​។ សម្រាប់​លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បន្ត​ធ្វើការ​ជាមួយ​រោងចក្រ​សហគ្រាស​បន្តទៀត​ដើម្បី​បង្ករ​លក្ខណៈ​បត់បែន​សម្រាប់​ជន​មាន​ពិការភាព​អាច​ចូលធ្វើការ​បន្ថែមទៀត​ទៅ​តាម​ជំនាញ​ផ្សេងទៀត​ដូចជា​អ្នកទទួល​និង​លើក​ទូរស័ព្ទ និង​កិច្ចការងារ​មិន​ប្រើប្រាស់​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​អាចឱ្យ​បងប្អូន​ជន​ជនពិការ​ទាំងអស់​អាច​ទទួលបាន​ការងារ​ស​មរ​ម្យ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​។

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​បងប្អូន​មាន​ពិការភាព​អាច​សំឡឹងមើល​ជំនាញ​វិជ្ជាជីវៈ​ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ផ្តល់ជូន​បងប្អូន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ដែល​ស្របតាម​លទ្ធភាព​ក្នុងការ​ពង្រឹងសមត្ថភាព​ចំណេះ​ជំនាញ​របស់ខ្លួន​។

​ទោះបីជា​បែបណាក៏ដោយ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ទាំងអស់​មិនត្រូវ​អស់សង្ឃឹម ហើយ​ត្រូវ​តស៊ូ​ជម្នះ​រាល់​ការ​លំបាក​នានា​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​សង្គមជាតិ​ដែល​មិនមែនជា​បន្ទុក​សង្គម​នោះឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម