ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់អាហារូបករណ៍ដល់អ្នកចង់បម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់សិស្ស-និស្សិតដែលមានឪពុកម្តាយ ឬអាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សានានា ក្នុងឆ្នាំសិក្សា ២០២៤ ទៅតាមមុខជំនាញ និងគ្រឹះស្ថានសិក្សាដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជូនជាមួយ។

ប្រភពពីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីទទួលបានអាហារូបករណ៍បេក្ខជននឹងត្រូវពិនិត្យ និងវាយតម្លៃនៃការជ្រើសរើស ផ្អែកលើលក្ខខណ្ឌដែលបានកំណត់ក្នុងគោលការណ៍អាហារូបករណ៍របស់ លោកឧបនាយករដ្ឋមន្រ្តី។
ចំពោះការបំពេញនីតិវិធីចូលរៀនផ្សេងៗ របស់គ្រឹះស្ថានសិក្សាដែលបានជ្រើសរើស ជាកាតព្វកិច្ចរបស់បេក្ខជនអាហារូបករណ៍។
សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសហការផ្តល់អាហារូបករណ៍នេះ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានវ៉ាន់ដា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
បើតាមក្រសួងសេដ្ឋកិច្ច បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញពាក្យស្នើសុំអាហារូបករណ៍ នៅ”មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


