Connect with us

ព័ត៌មានជាតិ

ពលករ​កម្ពុ​ជាជាង​១២​ម៉ឺន​នាក់​ ទទួល​បាន​ឯកសារ​ស្របច្បាប់​ធ្វើការ នៅ​ប្រទេស​ថៃ

បានផុស

នៅ

​យោង​តាម​របាយការណ៍​នៃ​ការ​ធ្វើការ​ជំរឿន​របស់​អាជ្ញាធរ​ថៃ ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃទី​០៨​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ មាន​ពលករ​កម្ពុជា​ចំនួន ១២៦,១៧២នាក់​ ក្នុង​នោះ​ពលករ​មាន​និយោជក មាន​ចំនួន ១១០,៧៥៦​នាក់ និង​ពលករ​មិន​មាន​និយោជក មាន​ចំនួន​១៥,៤១៦​នាក់​ ដែល​ត្រូវ​រៀបចំ​បន្ត​ឲ្យ​មាន​ឯកសារ​សម្រាប់​ធ្វើការ​ ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​នេះ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នៅ​ទីស្តី​ការក្រសួង​ការងារ​។​

​​លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​នេះ ​រៀបចំឡើង​ដើម្បី​ពិភាក្សា​នីតិវិធី​នៃ​ការ​បន្ត​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ និង​រៀបចំ​ផែនការ​សកម្មភាព​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ ដល់​ការ​ផ្តល់​កិច្ច​គាំពារ និង​សេវា​គាំទ្រ​ចាំបាច់​នានា ដល់​បងប្អូន​ពលករ អាច​បន្ត​ស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់ នៅ​ប្រទេស​ថៃ ជាពិសេស ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ ១៩​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​ដោយមាន​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅ​ក្នុង​សហគមន៍​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅ​ខេត្ត​សាមុត​សា​ខន​រដ្ឋាភិបាល​ថៃ បាន​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​គ្មាន​ឯកសារ មក​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដើម្បី​បាន​សិទ្ធិ​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បណ្ដោះអាសន្ន ដែល​ការ​ចុះឈ្មោះ​នេះ ចាប់ពី​ថ្ងៃ​១៥ ខែ​មករា ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ លើសពីនេះ រាជរដ្ឋាភិបាល​ថៃ នឹង​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ពលករ​បរទេស​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​ថៃ​ក៏​មិនទាន់​បញ្ជាក់​ពី​វិធានការ​នេះ​ថា​យ៉ាងណា​នោះ​ឡើយ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ជាមួយគ្នា​ដែរ​គណៈកម្មការ​នឹង​សហការ​ជាមួយ​ភាគី​ថៃ ​ក្នុង​ការ​អនុវត្ត​នូវ​កិច្ចការងារ​នេះ ជូន​បងប្អូន​ពល​កម្ពុ​ជា​ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។

​គួរ​បញ្ជាក់​ថា​ តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ដែរ គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​ផ្តល់នូវ​ឯក​សារ និង​សេវា​គាំទ្រ​ចាំបាច់​នានា​ជូន​ដល់​បងប្អូន​ពលករ​ក​ម្ពុ​ជា​យើង ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​បន្ត​សុពលភាព​លិខិត​ធ្វើ​ដំណើ​រ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស នៅ​ពេលដែល​ភាគី​ថៃ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន។ ជាមួយគ្នា​ដែរ​គណៈកម្មការ​នឹង​សហការ​ជាមួយ​ភាគី​ថៃ​ ក្នុង​ការ​អនុវត្ត​នូវ​កិច្ច​ការងារ​នេះ ជូន​បងប្អូន​ពល​កម្ពុ​ជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ស្តង់​​ជាង​២០០ នៅ​ឆ្នេរ​អូរត្រេះ ត្រូវ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ ឈប់ឲ្យលក់​ភ្លាមៗ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម