Connect with us

ព័ត៌មានជាតិ

ដាក់​​បញ្ជា​ឲ្យ​រក​មេខ្លោង ក្រោយ​មាន​ពលករ​មក​ពី​ថៃ​ ធ្លាយ​ធ្វើ​ដំណើរ​មក​ដល់​​ខេត្ត​តាកែវ

បានផុស

នៅ

តាម​សារ​តេឡេក្រាម​នៅ​រសៀល​នេះ សម្តេច​តេជោ ហ៊ុន សែន​បាន​ចេញ​បទ​បញ្ជា​ជា​ថ្មីឲ្យ​រឹត​បន្តឹង​ច្រក​តាមព្រំដែន​​​ ក្រោយ​មាន​ពលករ​ខ្មែរ​​​មក​ពី​ថៃ ​ត្រូវ​បាន​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​តាកែវ ​ដោយ​មិន​បាន​ធ្វើ​ចត្តាឡី​ស័ក​នៅ​នឹង​កន្លែង​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។

អាជ្ញាធរ​ត្រូវ​រក​មេខ្លោង ឬ​មូលហេតុ​យ៉ាង​ណា ទើប​ពលករ​ទាំង​នោះ​អាច​ធ្វើ​ដំណើរ​រាប់សិប​គីឡូម៉ែត្រធ្លាយ​មកដល់​ខេត្តតាកែវ ដោយ​មិន​បាន​ធ្វើ​ចត្តាឡីស័ក​បាន​ត្រឹម​ត្រូវ ជា​ហានិភ័យ​​អាច​បង្ក​ការ​ឆ្លង​រាលដាល​ចូលសហគមន៍​សារជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ហេតុអី​ឲ្យ​ធ្លាយ​របៀបនេះ ត្រូវ​សួរ​​ចម្លើយ អ្នកណា​នាំ​ផ្លូវ ដើម្បី​ចាត់ការ​មេខ្លោង​ទៀត បើ​មិន​ចឹង​មិនទេ អន្តរាយ​ជា​មិន​ខាន”។

សម្តេច​តេជោ​ក៏​ឲ្យ​កម្លាំង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ត្រួត​ពិនិត្យ​ច្រក​ចេញ​ចូល រៀបចំ​កម្លាំង​ល្បាតឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

កន្លង​ទៅនេះប្រមុខ​រដ្ឋាភិបាល បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីថៃចល័ត​ទៅតាមខេត្តខាងក្រោម​ទៀតឡើយ ដោយ​តម្រូវ​ឲ្យ​ធ្វើចត្តាឡីស័កនៅតាមព្រំដែនតែម្ដង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ចូលសហគមន៍ជាថ្មីម្ដងទៀត។ ក្រោយ​រឹត​បន្ត​ឹង​ការ​ធ្វើ​ចត្តាឡីស័ក​លើពលករ​ឆ្លង​ចេញ​ចូល ក្រសួងសុខាភិបាលកម្ពុជា បាន​រកឃើញពលករ​ជា​បន្ត​បន្ទាប់​​បាន​ឆ្លង​កូវីដ ១៩ ពេល​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ ស្រប​ពេល​ដែលថៃ​កំពុង​ផ្ទុះ​ការ​ឆ្លង​ចូលសហគមន៍ នាំ​ឲ្យ​ការ​បិទ​ខេត្ត​មួយ​ចំនួន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម