Connect with us

ព័ត៌មានជាតិ

ជាង ១០ ឆ្នាំ មាន​អ្នក​ជិះ​ហួស​ទៅ​ហួស ស្រាប់​តែ​ភ្ញៀវ​ទេសចរ​មក​លេង​​ព្រាត​ មាន​ទាំង​អតីត​អភិបាល​ខេត្ត​សៀមរាប​ទៀត

បានផុស

នៅ

រង្វង់​មូល​បន្ទាយ​ស្រី​បាន​ផ្លាស់ប្តូរកែប្រែ​ទៅ​ជា​សួន​ផ្កា​ដ៏​ស្រស់​បំព្រង​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អតីត​ដី​សោះកក្រោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​សាងសង់​ធ្វើ​ជា​រង្វង់​មូល​សម្រួល​ចរាចរ​ជាង ១០ ឆ្នាំ​មក​នេះ ដែល​ជា​ធម្មតា​មាន​អ្នក​ដំណើរ​ជិះ​ហួស​ទៅ​ហួស ឥលូវ​បាន​ក្លាយ​ជា​ទីកម្សាន្ត​ថ្មី​​មិន​អាច​រំលង​បាន​របស់​ភ្ញៀវ​ទេសចរ​មក​លេង​ស្រុក​បន្ទាយ​ស្រី។

អតីត​អភិបាល​ខេត្ត​សៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង ក៏​បាន​ចូល​លេង​កម្សាន្ត​សួន​ផ្កា​ដ៏​ស្រស់​ស្អាត​ក្នុង​ថ្ងៃ​សេចក្តី​ស្រលាញ់​​ជាមួយ​ក្រុម​គ្រួសារ និង​បាន​ថត​រូប​ស្អាត​បង្ហោះ​លើ​បណ្តាញ​សង្គម​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ឯកឧត្តម ឃឹម ប៊ុនសុង អតីត​អភិបាល​ខេត្ត​សៀមរាប​មក​លេង​សួន​ផ្កា​រង្វង់​មូលបន្ទាយស្រី

​រង្វង់​មូល​​បន្ទាយស្រី មាន​ទំហំ​ប្រមាណ​ជាង​២​ហិច​តា​។ ​រង្វង់​មូល​នេះ​ផ្ដួចផ្ដើម​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១០ ជំនាន់​ឯកឧត្តម​​ ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប​។​

ក្រោម​រដ្ឋបាល​ស្រុក​បន្ទាយស្រី ដែលមានលោក​ឃឹម​ ហ្វីណង់​ជា​អភិបាល​ស្រុក​បាន​រៀបចំ​រង្វង់មូល​នេះ​ឡើង​វិញ​ ដោយ​​រៀបចំ​ប្រព័ន្ធ​ទឹក ព្រមទាំង​ដាំ​ស្មៅ​និង​ផ្កា ដើម្បី​កែ​លម្អ​ទីនេះ​ ឲ្យ​មាន​សោភណភាព​កាន់តែ​ទាក់ទាញ ​សម្រាប់​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​លម្ហែ​កាយ​។​

រង្វង់​មូល​នេះ​ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ប​ន្ទា​យ​ស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​អន្លង់វែង ទីរួមស្រុក​បន្ទាយស្រី ​ទៅ​ស្រុក​ប្រាសាទបាគង ឆ្ពោះ​មក​រួម​ខេត្ត​និង​ទៅ​ខេត្ត​កំពង់ធំ​ និង​ឆ្ពោះ​ទៅលើ​ខ្នងភ្នំ​គូលែន​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៦ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម