ព័ត៌មានជាតិ
រដ្ឋកំពុងជំរុញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ឥណទានបន្ថែមដល់វិស័យកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសហការជាមួយ ធនាគារជាតិនៃកម្ពុជាជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែមដល់វិស័យកសិកម្ម ជាពិសេសផ្តល់ដល់សហគមន៍កសិកម្មទំនើប ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈពិភាក្សាស្តីពី ឥណទាន កសិកម្ម។ នៅក្នុងកិច្ចប្រជុំនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍កសិកម្មទំនើប” ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។ នេះបើយោងតាម NBC។
លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។

លោកថា៖«ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តមបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ធ្លាប់បានលើកឡើងថា ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាប នឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់ នៅក្នុងវិស័យកសិកម្ម។
លោកថ្លែងថា ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គ ទាំងឡាយដល់ការអនុវត្តការច្រងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។
លោកថា ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទានប្រមាណ ៣៨០ លានដុល្លារអាមេរិករួចហើយដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្មដល់ជាង ៦០ ភាគរយ នៃឥណទាននេះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ ទៅ ៥,៥ ភាគរយប៉ុណ្ណោះកាលពីឆ្នាំ២០២៣។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីកន្លងមកថា ក្នុងគោលបំណងផ្តល់សេវាធនាគារពេញលេញតាមបណ្តាខេត្ត ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ឱ្យកាន់តែងាយស្រួលជាងមុន ក្នុងការទទួលបានឥណទានមានការប្រាក់ទាប។
លោកថ្លែងថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការជាការិយាល័យចល័តនៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឱ្យទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


