Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចី​ដល់កសិករ​ បង្កើត​សហគមន៍​​កសិកម្មទំនើប​ខ្នាតធំ​ ផលិតស្រូវសែនក្រអូប​ក្នុង​ខេត្តកំពង់ធំ

បានផុស

នៅ

បើតាម​ការ​គូស​បញ្ជាក់​ពី​លោក ឃឹម ហ្វីណង់ មន្រ្តី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្រសួងកសិកម្មនឹងដាក់ទុនក្នុងរង្វង់ ៥ លានដុល្លារ ដើម្បីផ្តល់កម្ចី​ដល់​កសិករ​នៅ​ឃុំ​ចំនួនពីរ​នៅ​ស្រុក​កំពង់ស្វាយ ដើម្បីក្លាយជា​សហគមន៍​កសិកម្មទំនើបខ្នាតធំផលិតស្រូវសែនក្រអូប​នៅ​ក្នុង​ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បាន​ឲ្យ​ដឹងថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ កសិករមកពីឃុំ​ចំនួន​ពីរ​នៅ​ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ ក្នុង​នោះ​មាន​ឃុំ​អូរកន្ទរ និងឃុំស្រយ៉ូវ បាន​ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជា​សហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី ៥ ០០០ហិកតា

ការ​រៀបចំ​សហគមន៍​ផលិត​ស្រូវក្រអូប​របស់ខ្មែរ​នេះ ក៏​មាន​ចុះ​កុងត្រាតម្លៃ​លក់​ជាមួយ​កសិករ​ ចាប់ពី ១ ៣០០ រៀល​/គីឡូក្រាមឡើងទៅ។ នេះបើតាមលោក ឃឹម ហ្វីណង់។

បើតាម​មន្រ្តីក្រសួង​កសិកម្ម​រូបនេះ ការ​ផ្តល់ទុនកម្ចី​ដល់​កសិករ​ក្នុងរង្វង់ ៥ លានដុល្លារ ដើម្បីសម្រួល​ដោយ​មិនចាំបាច់ឱ្យកសិករ​ជា​សមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ ដោយ​លោក​បានអះអាង​ថា នេះគឺជាដំណោះ​ស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។

ជាមួយ​គ្នានេះ លោក​​អំពាវនាវ​ឱ្យកសិករងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជនាំចូល​ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។

លោក​ ឃឹម ហ្វីណង់បានលើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ​»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំងឺអេដស៍
ព័ត៌មានជាតិ៥ នាទីutes មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម