Connect with us

ព័ត៌មានជាតិ

វៃខ្នោះ​បណ្តាញ​មេខ្យល់ ក៏​មាន​ស្រ្តី​វ័យ ៤៣ ឆ្នាំ​ បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

ជនសង្ស័យ​ចំនួន​០២​នាក់​ មានឈ្មោះ​ វឹង​ វាសនា​ ហៅ​ង៉ោ​ល​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ូ​ន​ ពៅ​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ដែល​ជន​ទាំង​២​នាក់​នេះ​ ជា​បណ្តាញ​មេ​ខ្យល់​​ម្នាក់​ឈ្មោះ​ ចែ​ ណ​យ​ ត្រូវ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​ ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​០៥​នាក់​ មក​ពី​ភូមិ​ប្រក​នាគ​ ឃុំ​ចើ​ង​ដឹង​ ស្រុក​បារាយ​ ខេត្តកំពង់ធំ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​រួច​មក​ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មុខសញ្ញា​ជា​បណ្តាញ​នាំ​មនុស្ស​ឆ្លង​ដែន​ពី​ខ្មែរ​ទៅ​ថៃ​ ដែល​ មាន​មេ​ខ្ស​ល់​ឈ្មោះ​ចែ​ណ​យ​ កំពុង​នៅ​ប្រទេស​ថៃ​ ។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ វឹង​ វាសនា​ ហៅ​ង៉ោ​ល​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ នៅ​ភូមិ​ចំការ​គ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី​ស្វាយ​ទៅ​បឹង​ត្រកួន​ និង​ឈ្មោះ​ ហ៊ូ​ន​ ពៅ​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ នៅ​ភូមិ​កៀន​កេះ​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ រត់​តាក់ស៊ី​ បាត់ដំបង​មក​ស្វាយ​។ ជនសង្ស័យ​ទាំង​០២​នាក់​ ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ​យក​ទៅ​ឲ្យ​ឈ្មោះ​ចែ​ ណ​យ​ ជា​មេ​ខ្ស​ល់​ នៅ​ចំណុច​បឹង​ត្រកួន​ ដើម្បី​ធ្វើ​ដំណើរ​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ។​ នេះ​បើ​យោង​តាម​ការ​បំភ្លឺ​របស់​ពលករ​រង​គ្រោះ​ទាំង​០៥​នាក់​ និង​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​០២​នាក់​ ។​

​លោកស្រី​ឧត្តមសេនីយ៍​ ស្នងការ​រង​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ ដើម្បី​វែក​រកមុខ​មេ​ខ្ស​ល់​និង​បក្ខពួក​បន្ថែម​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម