បេសកកម្មថ្មីទៀត របស់សមាគមTYDA នៅតាមសាលារៀន – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បេសកកម្មថ្មីទៀត របស់សមាគមTYDA នៅតាមសាលារៀន

Published

on

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេច តេជោ (TYDA) ចាប់ផ្ដើមអនុវត្តបេសកកម្មថ្មីមួយទៀត ដោយចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់សិស្សានុសិស្ស។

នៅថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេច តេជោ (TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការបង្ការការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន២៨៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ទួលស្នោរ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀនដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិ ភាពអាហារក្នុងសាលា និងវិធានការនៃការចម្លងជំងឺ កូវីដ-១៩ ដោយអនុវត្ត៣ការពារ គឺពាក់ម៉ាស លាងដៃអោយញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និង៣កុំគឺ កុំចូលទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកោះករកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា អ្នកមានជំងឺផ្តាសាយឬសង្ស័យថាមានជំងឺកូវីដ-១៩។ 

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិ បាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគម TYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅទីនេះ។ 

នាឱកាសនោះ ក្រុមការងារបានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យទួលស្នោរ ទទួលបាន ឈុតថ្នាំច្រាសដុសធ្មេញចំនួន ១,៣៣៨ ប្រអប់ សៀវភៅ២៤០ក្បាល​ និងប៊ិចចំនួន២៤០ ដើម និងសិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ ១ក្បាល ប៊ិច១ដើម និងឈុតច្រាសថ្នាំដុសធ្មេញ២៕ 

អត្ថបទ៖ កោះកែវ 

សូមអានព័ត៌មានពាក់ព័ន្ធ៖ អង្គការ ឆឺ​ជី ប្រគល់​សម្ភារៈ​មួយ​ចំនួន​ជូន​ដល់​សមាគម TYDA ដើម្បី​បន្ត​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​

សមាគម​គ្រូពេទ្យ TYDA មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ចុះ MOU ដើម្បី​ធ្វើ​សហប្រតិបត្តិការ​លើ​សកម្មភាព​មនុស្សធម៌​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services