Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​​សម្រេច​បិទសាលារៀន​​ នៅ​ភ្នំពេញ​ និង​ខេត្តកណ្តាល​ពីរ​សប្តាហ៍​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេចបិទសាលារៀននៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល​ ចំនួ​នពីរ​សប្តាហ៍​តាម​ការ​ស្នើសុំ​របស់​លោ​ក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង​កីឡាតាមរយៈសារបន្ទាន់មុន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបាន​លើកឡើង​ថា ការ​បិទនេះគឺត្រូវ​បិទ​ទាំងសាលា​ឯកជន​ និង​សាលា​រដ្ឋ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវីដ១៩ ខណៈសេចក្តី​ប្រកាសផ្លូវការនឹងត្រូវធ្វើ​ឡើង​នៅ​បន្តិច​ទៀត​នេះ។ ជាមួយ​គ្នា​នេះដែរ​សម្តេច​បាន​អំពាវនាវដល់​បងប្អូន​​ដែល​ត្រូវរៀបមង្គលការ​ទាំង​​ឡាយ​ប្រសិន​បើ​អាចពន្យាបាន​​គឺសុំ​ពន្យា​ ប្រសិន​បើមិនអាចពន្យាបា​នទេ សុំ​កាត់បន្ថយ​ចំនួនមនុស្ស​ឱ្យ​មក​នៅតិច​បំផុត​ តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ខណៈនេះគឺជាវិធាន​ការ​ដើម្បីឆ្លើយតបទៅ​នឹង​ការ​ឆ្លងរីករាលដាល​កូវីដ១៩ ដែល​មក​ដល់​ពេលនេះ ទំហំប្រតិបត្តិការរបស់​យើង​កាន់តែ​ធំ​ឡើងៗ ហើយ​មុខ​សញ្ញាដែល​ត្រូវគ្រប់​គ្រងកាន់តែ​ច្រើន​។

“ដូច្នេះ​អ្នក​ដែ​ល​ត្រូវ​រៀបការកូន​ ខ្ញុំ​ព្រះករុណាពិត​ជាមាន​ការយល់នូវការលំបាក​ចំពោះការ​រើសពេលវេលា​ក្នុងការរៀបអាពាហ៍ពិពាហ៍កូន​​ប្រុស​កូនស្រី។ដូច្នេះនៅសល់​ពេលវេលា​ បើ​សិន​អាចពន្យា​បាន​គឺពន្យា ប៉ុន្តែ​បើមិនអាច​ពន្យាបាន​ទេក៏សុំ​មេត្តា កាត់បន្ថយ​មនុស្ស​ចូលរួម ដើម្បីរក្សានូវវិធានការ​សុខាភិបាល​​​​​ នោះ​គឺ​រក្សា​គម្លាតសុវត្ថិភាព “។ សម្តេចបន្ថែម។

សម្តេចបាន​​អំពាវនាវចំពោះប្រជាពលរដ្ឋ​ ដែល​រង​ផលប៉ះពាល់​ទាំងឡាយក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ សុំ​ធ្វើ​កិច្ចសហការ ដែល​ក្នុងនោះមាន​អ្នក​រត់តាក់ស៊ី រត់ម៉ូតូឌុប និង​អ្នក​រត់​ម៉ូតូកង់បី ងសុំមក​យកសំណាក រួចហើយ​បន្តធ្វើចត្តាឡីស័ក ។ សម្តេច​បា​នសុំ​ការ​អង្វរករ​ចំពោះ​អ្នក​រស់នៅរាជធានី​ភ្នំពេញ​ បើមិនមាន​ការ​ចាំ​បាច់​ទេ កុំ​ចេញ​​ខាងក្រៅ​ផ្ទះ ដើម្បី​ជៀសវាងការ​ឆ្លង​រីករាលដាល​ដែល​យើង​មើល​មិន​ឃើញ​។

ស្តាប់ប្រសាសន៍សម្តេច៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម