Connect with us

ព័ត៌មានជាតិ

ពេលនេះអ្នកល្មើសច្បាប់មានទោសកាន់តែធ្ងន់រហូតជាប់ពន្ធនាគារ

បានផុស

នៅ

បុគ្គលដែលមិនធ្វើតាមវិធានសុខាភិបាល ដោយការធ្វើមិនធ្វើចត្តាឡីស័ក និ​ងគេចវេះមិនព្រមចូលព្យាបាល អាចនឹងត្រូវអនុវត្តតាមច្បាប់ ដោយមានទោសធ្ងន់ដល់ជាប់ពន្ធនាគារ។


លោក គឹម សន្តិភាព  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះ អាងថា តុលាការ នឹងអនុវត្តមាត្រា៤៤ សម្រាប់ចំណាត់ការផ្លូវច្បាប់នានាទាក់ទងនឹងបញ្ហាកូវីដ-១៩ ដែលមាត្រានេះ អ្នកល្មើសអាចជាប់ពន្ធនាគារពី១ ខែ ទៅ៦ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ នៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា “រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះ មហន្តរាយ ហើយមិនបានរាយការ ណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមាន សមត្ថ កិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ១ ០០០ ០០០ (មួយលាន) រៀល”។ 

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំចាត់វិធានការចំពោះបុគ្គល ដែលមិនសហការ មិនគោរពវិធានការរបស់ក្រសួងសុខាភិបាល និងមិនព្រមចូលខ្លួនធ្វើចិត្តអានិស្សជាដើម ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក៏បានយល់ព្រមឲ្យអនុវត្តច្បាប់ចំពោះបុគ្គល ដែលមិនធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល និងគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័កនេះផងដែរ។
ចំណុចដែលស្នើសុំគោលការណ៍នោះរួមមាន: 
១.ចំពោះជនបរទេសសូម​គោរពស្នើសុំ បណ្តេញ​ចេញពីព្រះរាជាណាចក្រកម្ពុជា និង​ហាមចូល​ប្រទេសសារជាថ្មី។
២.ចំពោះជន​ជាតិ​ខ្មែរ សូម​គោរពស្នើសុំចាត់​វិធានការតាម​ផ្លូវច្បាប់។
៣.ចំំពោះ​ទីតាំង​សូម​ដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម