ព័ត៌មានអន្ដរជាតិ
កូវីដនៅ ថៃ ផ្ទុះរឹតខ្លាំង ដល់ថ្នាក់ រដ្ឋប្រាប់ឲ្យមន្ទីរពេទ្យ ត្រៀមខ្លួន
តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃសៅរ៍ទី២៧ខែមេសា រាជរដ្ឋាភិបាលថៃ បានប្រាប់ដល់មន្ទីរពេទ្យទាំងឡាយ ត្រូវត្រៀមខ្លួនទទួលក៏ដូចជាធានាសមត្ថភាព ដើម្បីព្យាបាលអ្នកជំងឺកូវីដផងដែរ ប្រសិនបើមានរឿងអាក្រក់ណាមួយកើតឡើង ខណៈករណីឆ្លងកំពុងហក់ឡើងខ្ពស់ ចាប់តាំងពីបញ្ចប់ពិធីបុណ្យសង្ក្រាន្តមក។

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺថៃ ហៅកាត់ DDC បានឲ្យដឹងថា អ្នកជំងឺកូវីដចំនួន ១ ០០៤នាក់ ត្រូវបានបញ្ជូនចូលសម្រាកក្នុងមន្ទីរពេទ្យចន្លោះថ្ងៃទី១៤ដល់២០ខែមេសា ពោលគិតជាមធ្យម១៤៣នាក់ក្នុងមួយថ្ងៃ ខណៈភាគច្រើន ស្ថិតនៅក្នុងទីក្រុងបាងកក និងខេត្តទេសចរណ៍សំខាន់ៗ។
DDC ប្រកាសថា ក្នុងចំណោមអ្នកជំងឺទាំងអស់ មានអ្នកជំងឺស្ថិតក្នុងក្រុមហានិភ័យចំនួន៦០៨នាក់ ខណៈ៣នាក់បានបាត់បង់ជីវិត រីឯ២៩២នាក់រលាកសួត និង១០១នាក់ ត្រូវការខ្យល់ជំនួយអុកស៊ីសែន។

ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Atchawin Rodjanawat នាយកវិទ្យាស្ថានសុខភាពជាតិ (NIH) បាននិយាយថា ករណីកូវីដដែលរកឃើញភាគច្រើនក្នុងឆ្នាំនេះ គឺជាប្រភេទកូវីដបំប្លែងខ្លួន JN.1 ដែលបង្កការចម្លងដល់ទៅ៩០%ឯណោះ ចាប់តាំងពីខែមករាមក។
ពាក់ព័ន្ធបញ្ហាកូវីដនេះ, លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក៏បង្ហាញក្តីកង្វល់ជាពន់ពេកផងដែរ ចំពោះការផ្ទុះឡើងថ្មីនេះ និងបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានករណីឆ្លងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចប់សង្ក្រាន្ត ថៃផ្ទុះកូវីដខ្លាំង ឆ្លងជាង១ពាន់ករណី មានទាំងអ្នកស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


