ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់កម្ទេចរថភ្លើងដឹកសព្វាវុធណាតូ ទៅឲ្យអ៊ុយក្រែន
ដូចការព្រមានអ៊ីចឹង ពេលនេះកងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារលើរថភ្លើងមួយគ្រឿងដែលកំពុងដឹកសម្ភារយោធារបស់អង្គការណាតូ ទៅឲ្យអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយ RT កាលពីថ្ងៃសុក្រទី២៦ខែមេសាថា ការវាយប្រហារនេះកើតឡើងនៅតំបន់ Udachnoye ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដោយប្រើយន្តហោះ មីស៊ីល និងកាំភ្លើងធំដើម្បីបាញ់លើគោលដៅ។
សេចក្តីប្រកាសដដែលនោះបន្តថា “យោធានិងគ្រឿងសឹកនៃកងអង្គភាពមេកានិកទី៦៧របស់អ៊ុយក្រែន ក៏ត្រូវវាយប្រហារផងដែរ ខណៈពេលកំពុងរៀបចំដាក់គ្រឿងសឹកលើរថភ្លើងនៅទីក្រុង Balakleya ក្នុងតំបន់ Kharkov របស់អ៊ុយក្រែន”។

លើសពីនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញកាំភ្លើងធំ M777 ផលិតដោយអាមេរិកចំនួន៥គ្រឿង, កាំភ្លើងធុនស្រាល១០៥មិល្លីម៉ែត្រ M102 របស់អាមេរិកចំនួន២គ្រឿង, រ៉ាដា AN/TPQ-50 របស់អាមេរិកមួយគ្រឿង, កាំភ្លើងធំ FH-70 របស់អង់គ្លេសមួយគ្រឿង និងគ្រឿងសឹកផ្សេងទៀតជាច្រើនផងដែរ។
គេចាំមិនភ្លេចទេ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការដែលបរទេសផ្តល់សព្វាវុធ ទៅឲ្យទីក្រុងកៀវ នឹងមិនអាចរារាំងទីក្រុងមូស្គូ ពីការសម្រេចបាននូវគោលដៅយោធារបស់ខ្លួនបានឡើយ ផ្ទុយទៅវិញ វាមានតែអូសបន្លាយការប្រយុទ្ធ និងអាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ពីមន្ត្រីនៅទីក្រុងមូស្គូ, ការផ្តល់សព្វាវុធ ការចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន មានន័យថា ប្រទេសលោកខាងលិច បានក្លាយជាភាគីជាក់ស្តែងនៃជម្លោះនេះរួចបាត់ទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ លំហូរនៃជំនួយលោកខាងលិចជួយដល់អ៊ុយក្រែន បានថយចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈសភាអាមេរិក នៅតែមើលមុខគ្នាមិនចំពាក់ព័ន្ធជំនួយតម្លៃ៦១ពាន់លានដុល្លារ ដែលនឹងត្រូវផ្តល់ទៅឲ្យទីក្រុងកៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី ថា ជោគវាសនាពិភពលោក គឺត្រូវកំណត់នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


