ជីវិតកម្សាន្ដ
រកចំណូលបានកាក់កបជាងគេ ទ្រព្យសម្បត្តិសុទ្ធ Kim Soo Hyun សរុបជាង ២២លានដុល្លារ
ទ្រព្យសម្បត្តិរបស់តារាសម្តែង Kim Soo Hyun ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ៣០ ពាន់លានវ៉ុន (២២ លានដុល្លារអាមេរិក) នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងកូរ៉េនិងបរទេស កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤។
បច្ចុប្បន្ននេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះមានអចលនទ្រព្យចំនួនបី រួមទាំងផ្ទះរបស់លោកផ្ទាល់នៅ Galleria Forêt ក្នុង Seongsu-dong ។ Kim Soo Hyun ដំបូងឡើយបានទិញលំនៅដ្ឋានទំហំ ២១៧ ម៉ែត្រការ៉េនេះក្នុងខែតុលា ឆ្នាំ ២០១៣ ក្នុងតម្លៃ ៤.០២ ពាន់លានវ៉ុន ( ៣ លានដុល្លារ)។ ចាប់តាំងពីពេលនោះមក តម្លៃរបស់ផ្ទះប្រណីតនោះបានកើនឡើងដល់ ១៣.៥ ពាន់លានវ៉ុន (៩.៨ លានដុល្លារ) ឯណោះ។

ដោយឡែក នៅក្នុងខែឧសភា ឆ្នាំ ២០១៤ តួឯកប្រុសក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” ក៏បានទិញលំនៅដ្ឋានមួយកន្លែងទៀត ដែលមានទំហំ ១៧០ ម៉ែត្រការ៉េនៅឯ Seoul Forest Trimage ក្នុងតម្លៃ ៣.០២ ពាន់លានវ៉ុន (២.២ លានដុល្លារអាមេរិក)។ បន្ទាប់មកនៅក្នុងខែមករាឆ្នាំ២០២៤ តារាសម្តែងរូបនេះបានទិញផ្ទះឯកជនម្តងទៀត ក្នុងតម្លៃ ៨.៨ ពាន់លានវ៉ុន (៦.៤ លានដុល្លារអាមេរិក)។
យោងតាមតម្លៃទីផ្សារបច្ចុប្បន្ននៃអចលនទ្រព្យទាំងបី អចលនទ្រព្យរបស់ Kim Soo Hyun ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៨ ពាន់លានវ៉ុន (២០ លានដុល្លារ) និងរហូតដល់ ៣០ពាន់លានវ៉ុន (២២ លានដុល្លារ) ផ្សេងទៀត។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកទេ ដែលតារាប្រុសរូបនេះមានចំណូលក្រាស់ក្រែលលើសគេលើសឯង ក្នុងប្រទេសកូរ៉េខាងត្បូង។ នាយកវិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េ លោក Koo Chang Hwan ធ្លាប់បានគូសបញ្ជាក់ពីភាពល្បីល្បាញរបស់ Kim Soo Hyun ជាមួយអ្នកទស្សនា ជាពិសេសតាមរយៈតួនាទីរបស់គាត់ក្នុងរឿង “Queen of Tears” ថា អារម្មណ៍វិជ្ជមានដែលទាក់ទងនឹងម៉ាកយីហោ រួមទាំងការរំភើបចិត្ត និងការទាក់ទាញដ៏កក់ក្តៅ ឆ្លុះបញ្ចាំងពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់បុរសសង្ហារូបនេះ ឲ្យស្ថិតក្នុងចំណោមទស្សនិកជនរាប់ម៉ឺននាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim So Hee ប្រកាសចូលនិវត្តន៍ ហើយនឹងរៀបការជាមួយអ្នកជំនួញអាយុលើសពី ១៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


