Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ ៖ ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករ​ដ៏សំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា សម្រាប់​កម្ពុជា ទេសន្តរ​ប្រវេសន៍​កម្លាំង​ពលកម្ម ជា​កាតាលីករ​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​កម្ពុជា សម្រាប់​ឆ្នាំ ២០៣០ និង ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ច​សន្ទនា​មេគង្គ​លើក​ទី ២ ស្ដីពី​បម្លាស់ទី​កម្លាំង​ពលកម្ម កាលពី​ថ្ងៃ​ទី ២៦ មេសា នៅ​ខេត្ត​សៀមរាប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោក ហ៊ូ វឌ្ឍី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​រដ្ឋមន្ត្រី ហេង សួរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ការ​បញ្ជូន​ពលករ​របស់​កម្ពុជា ទៅ​ធ្វើការ​ក្នុង​ប្រទេស មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) បាន​បង្ហាញ​ពី​សមិទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ ដែល​មាន​ភាព​ទូលំទូលាយ សមាហរណកម្ម និរន្តរភាព និង​បរិ​យាប​ន្ន ដែល​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​កម្រិត​តំបន់ ក៏ដូចជា​លើក​កម្ពស់​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ប្រកប​ដោយ​សុវត្ថិភាព និង​ពង្រឹង​ការ​ការពារ​វដ្ត នៃ​ដំណើរការ​ទេសន្តរប្រវេសន៍​ទាំងមូល។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ទៀត​ថា អង្គ​កិច្ច​សន្ទនា បាន​ពិភាក្សា និង​ចែករំលែក​ចំណេះដឹង ក៏​ដូចជា​ឧត្តមានុវត្ត ស្តីពី ការ​ជំរុញ​ទេសន្តរប្រវេសន៍​ការងារ​ដោយ​ស្របច្បាប់ ទំនាក់ទំនង​រវាង​បម្រែបម្រួល​អាកាសធាតុ និង​បម្លាស់ទី​កម្លាំង​ពលកម្ម និង ប្រាក់​បញ្ញើ​ត្រឡប់មកវិញ និង​ការ​ធ្វើ​បរិយាបន្ន​ហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ អង្គ​កិច្ចសន្ទនា បានកំណត់​ទិសដៅ​រួម ក្នុងការ​ការផ្តល់​អាទិភាព​ដល់​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព ការ​អភិវឌ្ឍ​ធនធានមនុស្ស ពង្រីក​សក្ដានុពល​ទីផ្សារ​ការងារ និង​ជំរុញ​ការ​ធ្វើ​ចល័តភាព នៃ​អត្ថប្រយោជន៍ និង​ការ​ការពារ​សន្តិសុខ​សង្គម ក៏ដូចជា​ការ​លើក​កម្ពស់​សិទ្ធិ​ទេ​សន្តរ​ប្រវេ​សករ និង​ការដោះស្រាយ​គម្លាត​ជំនាញ​ក្នុង​បណ្តា​ប្រទេស GMS។

លោក​រដ្ឋលេខាធិការ បាន​បន្ថែម​ថា លទ្ធផល នៃ​កិច្ច​សន្ទនា​មេគង្គ​លើក​ទី ២ នេះ គឺ​ការ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ នៃ​បណ្តា​ប្រទេស GMS ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សុខុមាលភាព​របស់​ទេស​ន្ត​រ​ប្រវេ​សករ​ក្នុង​តំបន់ ដែល​ចាត់ទុក​ការ​អនុវត្ត​កិច្ច​គាំពារ និង​ការពារ​សិទ្ធិ​ការងារ ជា​ការ​អនុវត្ត​សិទ្ធិមនុស្ស។

គួរ​បញ្ជាក់​ថា កិច្ច​សន្ទនា​មេគង្គ​លើក​ទី ២ ស្តីពី​បម្លាស់ទី​កម្លាំង​ពលកម្ម​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជា​វេទិកា​រួមមួយ​សម្រាប់​រដ្ឋ​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក ពិភាក្សា និង​កំណត់​ដំណោះស្រាយ​នូវ​ហានិភ័យ និង​បញ្ហា​ប្រឈម​ដែល​ទេ​សន្តរ​ប្រវេ​សករ​ជួបប្រទះ នៅ​គ្រប់​ដំណាក់កាល នៃ​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ដែល​ជា​កត្តា​ជំរុញ​សមាហរណកម្ម និង​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករ​ដ៏សំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

ព័ត៌មានជាតិ១១ នាទី មុន

ស្អែកនេះ ក្រសួងការងារនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិក្រោមអធិបតីភាពសម្តេចធិបតី

ព័ត៌មានជាតិ៣២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿង​ងាយស្រួលនោះទេ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

កូវីដនៅ ថៃ ផ្ទុះរឹតខ្លាំង ដល់ថ្នាក់ រដ្ឋប្រាប់ឲ្យមន្ទីរពេទ្យ ត្រៀមខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម