សន្តិសុខសង្គម
ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ
បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ជើញម្ចាស់គណនីខាងលើមកបំភ្លឺ។

សូមបញ្ចាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលគេស្គាល់ថា ជាអ្នកផលិតវីដេអូ និងជាតារា titok បានបង្ហោះរូបភាពភ្ជាប់ជាមួយរូបសំណាកសេះសមុទ្រដែលជាកាយវិការមិនសំរម្យ ធ្វើឲ្យមហាជនមានការរិះគន់មិនសំចៃមាត់។
ជាមួយមតិរិះគន់ជាច្រើនពីមហាជន លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពតក៏បានលើកឡើងដែរថា នេះជាទង្វើរគ្មានសីលធម៍ និងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ក។លោកស្នងការខេត្ត ក៏បានស្នើឲ្យម្ចាស់គណនីហ្វេសប៊ុករូបនោះលុបរូបនោះចេញជាបន្ទាន់។

បន្ទាប់ពីមានអញ្ជើញពីលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្តកំពត នៅព្រឹកថ្ងៃទី២៥មេសានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ក៏បានបង្ហោះសារសុំទោសជាសាធារណៈនៅលើគណនីរបស់ខ្លួន ហើយក៏នឹងទៅជួបលោកឧត្ដមសេនីយ៍ទោស្នងការខេត្តកំពតនៅស្នងការដ្ឋាននគរបាលខេត្តនារសៀលថ្ងៃទី២៥មេសានេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


