ជីវិតកម្សាន្ដ
តុលាការចេញសេចក្ដីសម្រេច ម្តាយ Goo Hara គ្មានសិទ្ធិទទួលមរតករបស់កូនស្រីដែលស្លាប់ហើយទេ
គិតមកដល់ពេលនេះ វាមានរយៈពេលជិត ៥ ឆ្នាំហើយ ចាប់តាំងពីការស្លាប់របស់តារាចម្រៀងស្រី Goo Hara ដែលជាអតីតសមាជិកក្រុម KARA បន្ទាប់ពីនាងត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះខ្លួនឯង កាលពីថ្ងៃ ២៤ ខែវិច្ឆិកាឆ្នាំ២០១៩។
ក្រោយផ្ទុះពត៌មាននៃការស្លាប់របស់នាងមានរឿងរ៉ាវជាច្រើនបានជាប់ពាក់ព័ន្ធ ជាពិសេសនោះគឺម្តាយរបស់ Goo Hara ដែលចេញមកទាមទារចំណែកមរតករបស់កូនស្រីគាត់។ ទោះបីគាត់មិនដែលចិញ្ចឹមកូន មិនដែលមើលថែ ហើយបោះបង់នាងពីតូចមកម្ល៉េះ។
ថ្វីបើយ៉ាងណាក៏ោដោយ ការវិវឌ្ឍន៍ចុងក្រោយត្រូវបានរាយការណ៍ ម្តាយរបស់ Goo Hara មិនអាចទទួលបានមរតកនោះទេ។ សិទ្ធិទទួលបានមរតកគឺមានតែបងប្រុសដែលបានចិញ្ចឹមនាងតែប៉ុណ្ណោះ។ តុលាការធម្មនុញ្ញបានសម្រេចថា ការផ្តល់សិទ្ធិមរតកដល់បងប្អូនបង្កើតរបស់អ្នកស្លាប់ ដោយមិនគិតពីចេតនារបស់អ្នកស្លាប់ឡើយ។ ចាត់ទុកថាជាការរំលោភរដ្ឋធម្មនុញ្ញ។

លើសពីនេះទៀតដែរ តុលាការធម្មនុញ្ញក៏បានសម្រេចថា វាខុសរដ្ឋធម្មនុញ្ញមិនឲ្យដាក់បញ្ញត្តិនេះទេ។ ដូចជាការកាត់ផ្តាច់សិទ្ធិក្នុងការទទួលមរតក ប្រសិនបើមរតកប្រព្រឹត្តបទឧក្រិដ្ឋ ដូចជាការបោះបង់ចោល ឬការបំពានជាដើម។ ពួកគេបានសម្រេចចិត្តថាវាជាសិទ្ធិរបស់ពួកគេក្នុងការផ្តល់សិទ្ធិមរតកកាន់តែច្រើនដល់អ្នកដែលផ្តល់បន្ថែមទៀតសម្រាប់គ្រួសាររបស់ពួកគេ។
យ៉ាងណាមិញ បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចអ្នកលេងអ៊ីនធឺណិត និងអ្នកគាំទ្រដែលបានតាមដានព័ត៌មាននេះជាយូរមកហើយបានបញ្ចេញមតិស្របៗគ្នាថា ពួកគេពិតជាមានការសប្បាយចិត្តជាខ្លាំង ក្រោយឮពត៌មានថាម្ដាយ Goo Hara មិនទទួលបានទ្រព្យសូម្បីតែបន្តិចណាឡើយ។ ជាពិសេសម្នាក់ក៏មានការពេញចិត្តស្ដូក នៅពេលដែលបងប្រុស Goo Hara ទទួលបានមរតកច្រើន ដោយសារតែគាត់បានមើលថែរនាងតាំងពីតូចមក ហើយក៏ជាអ្នកនៅជាមួយប្អូនស្រីក្នុងថ្ងៃចុងក្រោយផងដែរ។

សូមជម្រាបជូនថា តារាចម្រៀង និងជាតារាសម្តែងកូរ៉េខាងត្បូង Goo Hara ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុងសេអ៊ូល ក្នុងវ័យ២៨ឆ្នាំ កាលពីថ្ងៃ ២៤ ខែវិច្ឆិកាឆ្នាំ២០១៩។ ដំណឹងនៃការស្លាប់របស់តារាកូរ៉េរូបនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតលោកចៅក្រម Park Min បានចេញសវនាការដោយចោទ Choi Jong Bum ជាមិត្តប្រុសថាបានធ្វើបាបរាងកាយ និងបង្កការគម្រាមកំហែងដល់ Goo Hara ឲ្យមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទើបឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនឯងបែបនេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim So Hee ប្រកាសចូលនិវត្តន៍ ហើយនឹងរៀបការជាមួយអ្នកជំនួញអាយុលើសពី ១៥ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


