Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

បានផុស

នៅ

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ​ខេត្តកណ្តាល​មាន​ប្រជាពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ចំនួន​៩៤២​នាក់ ​ស្រី​៥០៧​នាក់​និង​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ចំនួន​៧០៩​នាក់​ ក្នុង​នោះ​មាន​១៨​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

លោក​បាន​បន្ត​ថា ក្នុងចំណោម​៩៤២​នាក់​នោះ​ បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​១៩៨​នាក់​និង​៦៩៧​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា ​អ្នក​ឆ្លង​កូ​វីដ​ម្នាក់​នោះ​ នៅ​ក្រុង​តាខ្មៅ​ក្នុង​នោះ​មាន​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របេង​ភ្នំពេញ​និង​១៧​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្តកណ្តាល​។

ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ អាជ្ញាធរខេត្ត​បាន​ចុះ​បិទ​ហាង​ខារ៉ាអូខេ​យីហោ​ឡូ​ហ្សិ​ក​២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១០ ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​បន្ទាប់ពី​ក្រសួង​បាន​រកឃើញ​បុរស​ម្នាក់​ឈ្មោះ គង់ ចាន់​ឌី អាយុ​៣៩​ឆ្នាំ បម្រើ​ការងារ​នៅក្នុង​ក្លឹប​N8 មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​១៩ ហើយ​បុរស​រូបនេះ​មាន​ប្រពន្ធ បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ យីហោ​ឡូហ្ស៊ិក​២។

​ចំណែក​រដ្ឋបាល​ខេត្តកណ្តាល​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ទៅ​រដ្ឋបាល​ក្រុង​តាខ្មៅ​ឲ្យ​ផ្អាក​រាល់​អាជីវកម្ម​សេវា​កម្សាន្ត​ខារ៉ាអូខេ រង្គសាល មាន​មូលដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ​ទាំងអស់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។

គួរ​បញ្ជាក់​ថា គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​នេះ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៦៣៣​នាក់​ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៤៧៦​នាក់​និង​អ្នក​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១៤២​នាក់​ ក្នុង​នោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៣៧​នាក់​ផងដែរ​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម