Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​៤​នាក់​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទៅ​តុលាការ

បានផុស

នៅ

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ បាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​ និង ​ស៊ើប​អង្កេត​បន្ត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​មុខសញ្ញា ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្នុង​នោះ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​រួមមាន ​ទី​១.​ឈ្មោះ ឆ្វេ​ន កាញ់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ទំ​ពូន មុខរបរ​មិន​ពិតប្រាកដ វិជ្ជមាន​(+)​។

ទី​២.​ឈ្មោះ ភឿ​ក សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំ​ពូន មុខរបរ​មិន​ពិតប្រាកដ វិជ្ជមាន​(+)​។ ​ទី៣.​ឈ្មោះ ពរ ពុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ វិជ្ជមាន​(+)​។

ទី​៤.​ឈ្មោះ យ៉​ន សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំ​ពូន មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន អវិជ្ជមាន​(-) ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។

ក្រោយពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ដកហូត​វត្ថុតាង​រួមមាន​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​២​កូន​ថង់​តូច​។ -​ទូរ​សព្ទ​ដៃ​ចំនួន​៤​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​និង​សេព​មួយចំនួនទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម