ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំបេក្ខជន-បេក្ខនារីទើបប្រឡងជាប់ថ្មី គោរពវិន័យការងារ និងបម្រើសេវាជូនពលរដ្ឋឱ្យបានល្អ
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានណែនាំដល់បេក្ខជន-បេក្ខនារីដែលទើបប្រឡងជាប់ថ្មី ត្រូវគោរពវិន័យការងារ និងយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។

ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ជាស្ថាពរមកបម្រើការងារក្នុងបេឡាជាតិសន្ដិសុខសង្គមនៅរាជធានីភ្នំពេញ និងតាមបណ្ដាសាខាខេត្ត សរុបចំនួន ២៣៣រូប ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី ២៤ កក្កដានេះ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់បេក្ខជន បេក្ខនារី ត្រូវយកចិត្តទុកដាក់រៀនសូត្រអំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹង ប.ស.ស. គោរពវិន័យការងារ តាមបទបញ្ជាផ្ទៃក្នុង ប.ស.ស. ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការបំពេញការងារជាក្រុម ដើម្បីអនុវត្តការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋស្របតាមចក្ខុវិស័យ និងបេសកកម្ម របស់ ប.ស.ស. ឱ្យបានកាន់តែរីកចម្រើន ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា នៅពេលដែលក្លាយជាបុគ្គលិករបស់បេឡាជាតិសន្ដិសុខសង្គម បេក្ខជន បេក្ខនារី ទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីបង្កើនចំណេះដឹងខ្លួនសម្រាប់ជាថ្នាលបោះជំហានទៅមុខ ក៏ដូចជាសម្រាប់សម្រេចគោលដៅរួមរបស់អង្គភាពទាំងមូលផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខជន-បេក្ខនារីប្រឡងជាប់ថ្មីសរុបចំនួន ២៣៣ រូប ក្នុងនោះផ្នែកលេខាធិការបម្រើការងារនៅតាមបណ្តាស្នាក់ការ ប.ស.ស. ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៨០ រូប មន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅតាមបណ្តាស្នាក់ការសាខា ប.ស.ស. ខេត្ត-ខណ្ឌ ផ្នែកបច្ចេកទេសអគ្គិសនី-ទឹកសរុបចំនួន ២១ រូប ផ្នែកអនាម័យសរុបចំនួន ៣២ រូប និងផ្នែកសន្តិសុខសរុបចំនួន ១០០ រូប៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


