ព័ត៌មានជាតិ
អគ្គនាយក ប.ស.ស បន្តចុះទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យលើលំហូរការផ្ដល់សេវាជូនសមាជិក ប.ស.ស
បន្ទាប់ពីបានចុះទស្សនកិច្ចនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាពរួចមក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចុះទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យលើស្ថានភាព និងរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនរូបផងដែរ។

ជាមួយគ្នានោះផងដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឈ្វេងយល់អំពីចំណុចខ្វះខាតជាមួយគ្នាដើម្បីបំពេញបន្ថែម សំដៅដល់ការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាពនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ។

ការចុះពិនិត្យការផ្តល់សេវាជូនសមាជិក ប.ស.ស នៅតាមមន្ទីរពេទ្យរដ្ឋនេះធ្វើឡើងដោយសារបច្ចុប្បន្នមានសមាជិក ប.ស.ស រាប់រយនាក់ ក្នុង១ថ្ងៃៗ បានទៅទទួលសេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករធ្វើឱ្យកកស្ទះនិងត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវាព្រោះសមាជិក ប.ស.ស ម្នាក់ៗ តម្រូវឱ្យតម្រង់ជួរចូលម្នាក់ម្តងៗទៅតាមលេខរៀងអ្នកទៅមុនបានមុន និងអ្នកទៅក្រោយ ត្រូវរង់ចាំតាមលេខរៀងជាបន្តបន្ទាប់។ ការកកស្ទះនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋមកលើសេវា ប.ស.ស កើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះចំនួនសមាជិក ប.ស.ស បានកើនឡើងជិត២លាន៨សែននាក់ និងមានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះវិស័យឯកជនចំនួន ១៦៣មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


