ព័ត៌មានជាតិ
ខ្មែរអ៊ិស្លាម៣នាក់ ត្រូវបានបង្ក្រាបដោយសារជួញដូរសារធាតុញៀន
ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវ បង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាជនជាតិខ្មែរអ៊ិស្លាម។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ប្រាប់អោយដឹងថា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ៤០នាទី កំលាំងជំនាញខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។
ជនសង្ស័យទាំង ៣នាក់ ១. ឈ្មោះ រេះ សូហ្វី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះ សារ៉េត រូវី ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ និងជនសង្ស័យទី៣ ឈ្មោះ លី រ៉ាហ្វីន ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានី មុខរបរ លក់ដូរ។
វត្ថុតាងដកហូតមាន ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ១៣ កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ សារ៉េត រូវី រថយន្ត ១គ្រឿង ម៉ាក វីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073។
កម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+២ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ចរាចរណ៍៥ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
ចរាចរណ៍៧ ថ្ងៃ ago
មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L