Connect with us

ព័ត៌មានជាតិ

៤ ថ្ងៃ​ជាប់​គ្នា ខេត្ត​ព្រះសីហនុ​មាន​អត្រា​អ្នក​ឆ្លង​កូវីដ​ទាប​បំផុត ថ្ងៃ​ខ្លះ​គ្មាន​មួយ​ករណី

បានផុស

នៅ

ខេត្ត​ព្រះសីហនុ ដែល​ចំណុច​ផ្ទុះ​កូវីដ​ធំ​បំផុត​បន្ទាប់​ពី​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ​ចុងក្រោយ ខេត្ត​ច្រក​​​ដឹក​ជញ្ជូន​ដ៏​សំខាន់​នេះ អាច​គ្រប់គ្រង​ស្ថានការ​បាន ដោយ​មាន​អត្រា​អ្នក​ឆ្លង​ថ្មី​ទាប​បំផុត​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​គ្រប់គ្រង​ស្ថានការ​កុំ​ឲ្យ​កាន់​តែ​អាក្រក់​ទៅ ​ចាប់​តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០កុម្ភៈ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​៤​មីនា ​បាន​ប្រកាស​បិទ​ខេត្ត​មិនឲ្យ​មានការ​ចរាចរណ៍​ចេញចូល​ទៅ​ខេត្តក្រុង​ផ្សេង​ទៀត។

ការ​រិត​បន្តឹង​នេះ លើកលែង​តែ​រថយន្ត​ដឹកទំនិញ​ដែល​នៅ​បន្ត​អាច​ចេញចូល​ជា​ធម្មតា​បាន តែ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត។ ក្រៅ​គ្រប់គ្រង​ចរាចរណ៍​ចេញចូល ខេត្ត​ព្រះសីហនុ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គួច ចំរើន​ ជា​អភិបាល​ខេត្ត​ក៏​រឹត​បន្តឹង​អ្នក​ធ្វើ​ចត្តាឡឺស័ក ដោយ​មានការ​ផាក​ពិន័យ​អ្នក​ល្មើស​បំពាន​វិធាន​សុខាភិបាល​បាន​ជា​ហូរហែ។

នេះ​ជា​របាយការណ៍ ៤ ថ្ងៃ​ចុងក្រោយ​នៃ​អត្រា​អ្នក​ឆ្លង​កូវីដ​នៅ​ខេត្ត​ព្រះសីហនុ​ពី​ថ្ងៃ ៩ មីនា​ដល់ ១២ មីនា ២០២១។

ថ្ងៃ ៩ ខែ មីនា ២០២១ (រកឃើញ​​ ០២ នាក់)

-បុរស​ជនជាតិ​ចិន អាយុ ៣០ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ ៣ សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ
-បុរស​ជនជាតិ​ចិន អាយុ ៤០ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ

ថ្ងៃ ១០ ខែ មីនា ២០២១ (រកឃើញ ០១ នាក់)

បុរស​ជនជាតិ​ចិន​អាយុ ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ

ថ្ងៃ ១១ ខែ មីនា ២០២១ (មិន​មាន​ករណី​ឆ្លង)

ថ្ងៃ ១២ ខែ មីនា ២០២១ (រកឃើញ ០១ នាក់)

-ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៣៣ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម