Connect with us

សន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀនឆ្លងដែនមានប្រភពចេញពីតំបន់ត្រីកោណមាសជាង១០០គីឡូក្រាម ឃាត់ខ្លួនមនុស្ស៥នាក់

បានផុស

នៅ

កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនបរទេស៥នាក់ ដកហូតថ្នាំញៀនជាង១០០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ស្រាវជ្រាវតាមជំនាញ បង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពមកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព៩ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម