ព័ត៌មានជាតិ
ស្អែកនេះ ខេត្តស្វាយរៀងនឹងរៀបចំ១២ទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ
ស្វាយរៀង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងរួមដំណើរជាមួយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានចុះពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ស្ថិតនៅសាលប្រជុំធំអគារ”ឃ”សាលាខេត្តស្វាយរៀង។

សូមជម្រាបជូនថា ចាប់ពីថ្ងៃស្អែកនេះ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac និងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចការ ចាក់វ៉ាក់សាំង បានរៀបចំចាក់ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង -ស្រុក ទាំង៨ ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែល ក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយគោលការស្ម័គ្រចិត្ត។

សូមបញ្ជាក់ផងដែរថា ទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំមានទីតាំងដូចជា ទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ៕
ដោយ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ