Connect with us

ព័ត៌មានជាតិ

បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម

បានផុស

នៅ

អភិបាលខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ​បានប្រកាស​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​ប្រកាស​បើក​យុទ្ធនាការ​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា «​ដោយសារ​យើង​មើលឃើញថា​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គ្មាន​ដែន​កំណត់ ដែល​បង្កើតឱ្យមាន​ការ​ផ្ទុះឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូចជា​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​យើង បាត់បង់​ម្ចាស់ការ​នៅតាម​តំបន់​នីមួយៗ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​មានតែ​ធ្វើ​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​ឲ្យ​បាន​គ្រប់គ្នា ទើប​យើង​អាច​កាត់បន្ថយ ការឆ្លង​រាលដាល​ជំងឺ​នេះ​បាន» ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ខេត្តកំពង់ចាម​កន្លង​មក​បាន​រង​ឥទ្ធិពល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ពោលគឺ​មិនមាន​ជំងឺ​នេះ​ផ្ទុះឡើង​ឯងៗ នៅក្នុង​សហគមន៍​នោះទេ ដូច្នេះ​ប្រការ​ដែល​យើង​បាន​ចាក់​វ៉ាក់សាំង គឺ​យើង​ទទួល​បានការ​គាំពារ និង​ការ ការពារ​បាន​រហូតដល់​ទៅក្នុង​រង្វង់ ៩០% រួច​ផុតពី​ការឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ រួចហើយ ត្រូវតែ​អនុវត្តតាម​វិធាន​សុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ ទាំង​មុនពេល​ចាក់ និង​ក្រោយពេល​ចាក់​ដូ​ស​ទី​១ រហូតដល់​ថ្ងៃ​ចាក់​ដូ​ស​ទី​២ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ រហូតដល់​ថ្ងៃ​កំណត់ ដែល​គ្រូពេទ្យ​បាន​ណែនាំ​នោះ ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ផែនការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​២​នេះ គឺជា​ទ្រង់ទ្រាយ​ធំ ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​ទីតាំង​ទទួល​ចាក់​វ៉ាក់សាំង សរុប​មាន ២៩​ទីតាំង នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព តាម​បណ្តា​ក្រុង​-​ស្រុក ក្នុង​ខេត្តកំពង់ចាម​តែម្តង​។ ក្នុងនោះដែរ មាន​គ្រូពេទ្យ​សរុប​៤១​ក្រុម ក្នុង​ក្រុម​នីមួយៗ មាន​គ្រូពេទ្យ​១០​នាក់ អាចមាន​លទ្ធភាព​ទទួល​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចំនួន ៦០០​នាក់​ក្នុង​១​ថ្ងៃ៕​

អត្ថបទ​៖ លោក​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម