Connect with us

ព័ត៌មានជាតិ

រថយន្ត​យី​ឌុប​ដឹក​ផ្លែ​ឈើ បើក​លឿន​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​ពី​ចំហៀង​ និងជ្រុល​បុក​របង​សាលា​រង​ការខូចខាត

បានផុស

នៅ

​រថយន្ត​ដឹក​ផ្លែ​ឈើមួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ខ​ណៈមកដល់​ផ្លូវបំបែក​ជា​បួន​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​ពី​ចំហៀង​រួច​បន្ត​ទៅ​បុក​របង​សាលា​រៀង​មួយ​កន្លែង​ទៀត​ បណ្តាល​ឲ្យ​រង​ការខូចខាត​និង​របួសស្រាល​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​រតនា​ស្រី​ម៉ៅ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ កែង​ផ្លូវ​៥១៦ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​យី​ឌុប​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុរូប​គាត់​បាន​បើក​រថយន្ត​ម៉ាក​យី​ឌុប​ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង 3A 2786 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​

២៨៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដែល​ទើ​ប​និង​ចេញពី​ផ្សារ​នាគ​មាស​បំណង​ដឹក​ផ្លែ​ឈើ​ទៅ​ខេត្តបាត់ដំបង ដោយ​ក្នុង​នោះ​មាន​មនុស្ស​រួម​ដំណើរ​សរុប​៧​នាក់ ខ​ណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ដែល​ជា​កន្លែង​ផ្លូវបំបែក​ជា​បួន ភ្លាម​នោះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើ​រ​តាម​បណ្តោយ​​ផ្លូវលេខ​៥១៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត​កាត់​ពីមុខ​រថយន្ត​គាត់​ដោយ​ចាប់​ហ្វ្រ័ង​មិនទាន់​ក៏​ជ្រុល​បុក​ចំហៀង​នៃ​រថយន្ត​កុងតឺន័រ​ពេញទំហឹង ហើយ​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​បន្ត​បុក​របង​សាលារៀន​មួយកន្លែង​ទៀត​រង​ការខូចខាត​យ៉ាង​ដំណំ​។

​ក្រោយពេល​កើត​ហេតុ​រថយន្ត​កុងតឺន័រ​បាន​បន្ត​ដំណើ​រ​ទៅមុខ​បាត់ទៅ បន្សល់ទុក​រថយន្ត​យី​ឌុប​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ​និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ធ្វើ​ការវាស់វែង​យក​រថយន្ត​ខាង​លើ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

​អត្ថបទ​៖ ​សុខា

សូមចុចអាន៖ ​ភស្តុតាង​ពី​វិដេអូ មុន​បាញ់​ស្លាប់​ជនរងគ្រោះ​ ​​កាន់​កាំបិត​ដើរ​ទៅ​វាយប្រហារ​សន្តិសុខ ABA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម