Connect with us

ព័ត៌មានជាតិ

កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​បរទេស​បាន​ជិត​៧០​ម៉ឺន​តោននៅឆ្នាំ២០២០​

បានផុស

នៅ

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា កាលពីឆ្នាំ២០២០ កន្លងទៅនេះ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​បាន​ចំនួន​ជាង​៦៩ ម៉ឺន​តោន​ទៅកាន់​ប្រទេស​ចំនួន​៦០ នៅលើ​ពិភពលោក​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយសារតែ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់ ការបង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ទូទាំងប្រទេស​កម្ពុជា បានធ្វើឱ្យ​បរិមាណ​ផលិតផល​ស្រូវ​រដូវវស្សា​និង​ស្រូវ​រដូវប្រាំង​សម្រេចបាន​ប្រមាណ​ជាង​១០,៩៣ លាន​តោន ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩ ដែល​តាម​ការប៉ាន់ស្មាន​កម្ពុ​ជាមាន​អតិរេក​ស្រូវ​ជាង​៥,៩២ លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​៣,៧៩ លាន​តោន សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​។

​ការបញ្ជាក់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​ក្នុង ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា រហូតដល់​ពេលនេះ​ទោះបីជា​ប្រទេស​កម្ពុជា​បាននិងកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺឆ្លង​ពី​ជំងឺ​កូ​វីដ​-១៩​ក្តី ក៏​វិស័យ​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​រីកលូតលាស់​ជា​បន្តបន្ទាប់​។

ជាមួយគ្នា​នោះ​សម្ដេច​តេ​ជោ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​នេះ ក្នុងការ​រក្សា​ភាពជា​ម្ចាស់​លើ​ការងារ​អទិភាព​ចំបង​ចំនួន​២ គឺ​ទី​១. ការថែរក្សា​សន្តិភាព និង​ស្ថេរភាព​នយោបាយ និង​ទី​២. ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ឲ្យ​បានល្អ​ប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច ដែល​បាន​ដាក់ចេញ ដើម្បី​អភិវឌ្ឍ​ជាតិ និង​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ជៀស​ផុតពី​ជំងឺឆ្លង​កាច​សាហាវ​កូ​វីដ​-១៩ ដែល​បាននិងកំពុង​យាយី​ដល់​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម