Connect with us

ព័ត៌មានជាតិ

សហចៅក្រម​ស៊ើប​​​អង្កេតជាតិ និងអន្តរជាតិ ចេញដីកាសម្រេច​ខុសគ្នា​ក្នុង​រឿង មាស មុត

បានផុស

នៅ

កាលពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ​អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ .ត. ក) បានចេញសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង​០០៣ ដោយហេតុថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាដំណោះស្រាយ (ដីកា បញ្ជូនរឿងទៅជំនុំជម្រះ) ដោយបញ្ជូន មាស មុត ទៅជំនុំជម្រះ ដោយឡែកនៅក្នុងថ្ងៃតែមួយនេះដែរ សហចៅក្រមស៊ើបអង្កេតជាតិ  បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ប្រឆាំង មាស មុត (ដីកាសម្រេចលើក​លែងចោទប្រកាន់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកសម្រេចសេចក្តីរួម ដែលសម្រេចជាឯកច្ឆន្ទ ដោយអង្គបុរេជំនុំជម្រះ បន្ទាប់ពីពិនិត្យមើលលើសំណុំរឿងរួចមក អង្គបុរេជំនុំជម្រះបានសម្រេចថា បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ អាចទទួលយកបាន (កថាខណ្ឌ ៥១ និង ៥៣ នៃសេចក្តីពិចារណា) ចំណែកបណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី មាស មុត ត្រូវបានប្រកាសថា មិនអាចទទួលយក​បាន​ អនុលោមតាមវិធាន ៧៤(៣)(ក) និង ២១ នៃវិធានផ្ទៃក្នុង (កថាខណ្ឌ ៧៤ និង ៧៧)។

​អង្គបុរេជំនុំជម្រះបានអះអាងថា ការចេញព្រមគ្នានូវដីកាដំណោះស្រាយពីរ ដែលផ្ទុយ​គ្នារបស់សហចៅក្រមស៊ើបអង្កេត គឺជាការខុសច្បាប់ ដោយរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក (កថាខណ្ឌ ៧៨-១០៩)។ អនុលោមតាមវិធាន ៧៧(១៣) នៃវិធានផ្ទៃក្នុង សេចក្តីសម្រេចបច្ចុប្បន្នបិទផ្លូវតវ៉ា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១១ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២០ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម