Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ក្រុម​ព្រានព្រៃ ប្រមាញ់​សត្វ​ប្រចៀវ ​ជិត៥០០ក្បាល

បានផុស

នៅ

ក្រុម​ព្រានព្រៃ ចំនួន​បី​នាក់ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​បន្ទាយឆ្មារ នៃ​មន្ទីរ​បរិស្ថាន ខេត្ត​បន្ទាយមានជ័យ
ប្រ​ចាំ​ការ​នៅ​តំបន់​បេតិកភណ្ឌ​ភ្នំព្រះ ភ្នំវែង ឃាត់ខ្លួន​ដោយ​សារ​ប្រមាញ់​សត្វព្រៃ​ខុស​ច្បាប់។
 ​
របាយការណ៍​របស់​មន្ទីរ​បរិស្ថាន ខេត្ត​បន្ទាយមានជ័យ បា​ន​ឲ្យ​ដឹង​ថា មន្ត្រី​ឧទ្យានុរក្ស​បន្ទាយឆ្មារ​ប្រចាំការ​នៅ​តំបន់​បេតិកភណ្ឌ​ភ្នំព្រះ ភ្នំវែង បាន​ចុះ​ឃ្លាំមើល​បទល្មើស​នៅ​ពេលយប់ តាមចំណុវផ្លូវចូលតំបន់ ក៏ប្រទះ​ឃើញជនសង្ស័យចំនួន៣នាក់ នៅចំណុចចុងភ្នំវែង ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ៣​ក្បាល សាក់កាដូចំនួន២ និងសត្វប្រចៀវ ចំនួន ៤៥០ក្បាល។

មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង៣ មកស្នាក់ការធ្វើកិច្ចសន្យា និង​អនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។ដោយ​ឡែកវត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ ត្រូវបានដុត​កម្ទេច​ចោល ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម