នយោបាយ
សម្ដេច ស ខេង ៖ គណបក្សដែលចូលរួមការបោះឆ្នោត សុទ្ធតែជាគណបក្សប្រកួតប្រជែង
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺសុទ្ធតែជាគណបក្សនយោបាយដែលត្រូវប្រកួតប្រជែងគ្នា រួមទាំងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានប្រព្រឹត្តទៅរយៈពេល ១៣ថ្ងៃហើយ ដោយនឹងត្រូវបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកនៅថ្ងៃទី ២២ ខែកក្កដា ជាថ្ងៃស ហើយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺថ្ងៃបោះឆ្នោត។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា ជាការចាំបាច់ណាស់ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយល្អប្រសើរ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងមួយដែលត្រូវប្ដេជ្ញា ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនេះ តែក្នុងនាមជារាជរដ្ឋាភិបាល ដែលជាមន្ត្រីមុខងារសាធារណៈ ក៏មានភារកិច្ចចូលរួមដើម្បីគាំទ្រឲ្យដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយល្អប្រសើរផងដែរ។
សម្ដេចក្រឡាហោម បានឲ្យដឹងដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានគណបក្សនយោបាយចំនួន ១៨ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង។ មានមជ្ឈដ្ឋានខ្លះ លើកឡើងថា ការបោះឆ្នោតនេះ មិនមានគណបក្សប្រឆាំងចូលរួម តែបើពិនិត្យមើលជាក់ស្ដែង គឺគណបក្សដែលចូលរួមការបោះឆ្នោត សុទ្ធតែជាគណបក្សដែលត្រូវប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
សម្ដេច ស ខេង លើកឡើងបែបនេះថា «មានការលើកឡើងថា ការបោះឆ្នោតនេះ មិនមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ប៉ុន្តែយើងពិនិត្យជារួមឃើញថា គណបក្សដែលបានចូលរួមបោះឆ្នោត សុទ្ធតែជាគណបក្សប្រកួតប្រជែង មិនមែនអត់មានទេ ព្រោះមិនដែលថា ចូលរួមប្រកួតប្រជែងហើយ ទៅគាំទ្រគណបក្សនយោបាយរបស់គេទេ គណបក្សរបស់ខ្លួន វាត្រូវតែគាំទ្រនយោបាយរបស់គណបក្សខ្លួន ដូច្នេះវាប្រឆាំង វាប្រកួតប្រជែងជាមួយគណបក្សមួយទៀតហើយ រាប់ទាំងគណបក្សកាន់អំណាចផង»។
ចំណែកឯគណបក្សនយោបាយមួយ ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះនោះ ដោយសារតែបានបង្កើតកំហុសដោយខ្លួនឯងប៉ុណ្ណោះ។ ក្នុងនាមរាជរដ្ឋាភិបាល បានបំពេញតាមសំណូមពរឲ្យគណបក្សនយោបាយមួយនោះ រួចហើយ។
សម្ដេចក្រឡាហោម បានបញ្ជាក់បែបនេះថា «ទីពីរគណបក្សដែលមិនបានចុះឈ្មោះនោះ ដោយសារគាត់បានធ្វើកំហុសខ្លួនឯងទេ ក្នុងឋានៈជារដ្ឋាភិបាល គឺបានបំពេញតាមសំណូមពររបស់គាត់ អ្វីដែលក្រសួងមហាផ្ទៃ បានឆ្លើយទៅគាត់មិនមែនឆ្លើយដោយស្មានទេ ហើយដោយគ្មានការពិភាក្សាគ្នា និងសំណើ សំណូមពររបស់គាត់នោះទេ គាត់បានសំណូមពរយ៉ាងដូច្នេះ សុំឲ្យបញ្ជាក់ឲ្យគាត់ យើងក៏បានបញ្ជាក់ជូនគាត់តាមសំណើនោះ»។
សូមជម្រាបថា ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។ គណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។
ដោយឡែកគណបក្សនយោបាយចំនួន ២ផ្សេងទៀត ត្រូវបាន គ.ជ.ប សម្រេចបដិសេធមិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


