ទឹកត្រី ធ្វើដោយស្នាដៃខ្មែរ នៅតែមានការពេញនិយមពីប្រជាជនខ្មែរ ទឹកត្រី ធ្វើដោយស្នាដៃខ្មែរ នៅតែមានការពេញនិយមពីប្រជាជនខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ទឹកត្រី ធ្វើដោយស្នាដៃខ្មែរ នៅតែមានការពេញនិយមពីប្រជាជនខ្មែរ

បានផុស

នៅ

ទឹកត្រីដែលជាការផលិតរបស់ខ្មែរនៅភូមិពាម ស្រុករកាកោង គឺនៅតែពេញនិយម និងទិញទៅបរិភោគពីប្រជាពលរដ្ឋដដែល។ ហើយទឹកត្រីនេះមិនចាញ់ទឹកត្រីដែលនាំចូលពីបរទេសហើយការផលិតវិញមានគុណភាពល្អ និងមានអនាម័យទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីបងស្រី សុឹម អូន បាននិយាយថា ខ្លួនបានប្រកបរបរលក់ទឹកត្រីនេះ ៥ ឆ្នាំមកហើយ ទទួលពីគេយកមកលក់ចំណេញក្បាលកាក់ ១ ដបតូចតម្លៃ ១៥០០រ ចំណែកដបធំ តម្លៃ ៥ ពាំន់រៀល។

ដោយឡែកបងស្រី ហាក់ បុប្ផា ដែលកំពុងឈរលក់ទឹកត្រីបានបញ្ជាក់ថា ខ្ញុំវិញលក់ទឹកត្រីទើបតែ១ឆ្នាំទេ ខ្ញុំបាន​ទិញ​ប្រហុកពីគេដែរយកមកស្ងោរបន្ថែមចំរាញ់រួចច្រកដាក់ដប។ អាជីវកររូបនេះបញ្ជាក់ថា ខ្លួនលក់១ ដបក្នុងតម្លៃពី ៥ ពាន់ ទៅ ៨ ពាន់រៀល។

លោក អ៉ឹម សុខ អាជីវករលក់ទឹកត្រី ជាង ២០ ឆ្នាំ រៀបរាប់ថា ការធ្វើទឹកត្រីរបស់លោកគឺទិញពីគេយកទៅចំរាញ់ធ្វើទឹកត្រី ហើយលក់ចេញទទៅវិញតាមដបធំ និងតូច មាន ១០ ទៅ ៣០ លីត្រ គឺលក់តម្លៃផ្សេងគ្នា៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services