Connect with us

អាជីព

​ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច?

បានផុស

នៅ

ក្នុងជីវិតការងារ​តែង​ជួបករណីសមាជិក​ក្នុង​ក្រុម​ដែលតែងតែ​បង្ក​បញ្ហាដូចពាក្យខ្មែរ​យើងថា ខុសគេខុសឯង។ ពេលនេះ​ទៀតពិភពលោកទាំងមូលនឹងទីផ្សារពាណិជ្ចកម្ម ទីផ្សារការងារកំពុងរងវិបត្តិ ទុក្ខជាន់ទុក្ខ តើដោះស្រាយ​មិត្តរួមក្រុមដែលយ៉ាប់ៗដោយរបៀបណា?

ដោះស្រាយ​ជាមួយ​សមាជិក​ក្រុម​ដែល​ពិបាក ​គឺ​មិនមែនលេងធេងទេ អាចធ្វើ​ឲ្យយើងខ្លួនឯងឈឺក្បាល ស្ត្រេស ធ្លាក់ទឹកចិត្ត​​ គ្មាន​លទ្ធផល នឹង​ជួនកាលដើរចេញតែម្តង។

តែ​កុំទាន់! ត្រូវ​ដឹង​ពី​វិធី​ដោះស្រាយ​រឿង​នេះ​ ព្រោះទៅដល់ណាក៏មាន​មនុស្សធុនហ្នឹងដែរ!

១. ស្វែងយល់ពីបញ្ហា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​គឺ​ងាយស្រួល​ គ្រាន់​តែ មិន​អើពើ​នឹង​បញ្ហា។ ប្រសិនបើ​អ្នក​ព្រងើយ​កន្តើយ​ បញ្ហា​នឹង​បន្ត​ នោះ​បណ្ដាល​​ឲ្យ​ខូចខាត​ដល់​ក្នុង​ក្រុម​មិនខាន។ បោះ​ជំហាន​ទៅ​មុខ​ ហើយ​ពិនិត្យ​មើល​ស្ថានភាព តើ​មាន​កត្តា​អ្វីខ្លះ ​ដែល​ត្រូវ​ពិចារណា​ អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​នេះ?

. ជជែក​ជាមួយ​បញ្ហា​ផ្ទាល់

និយាយ​ទៅ​កាន់​សមាជិក​ក្រុម​របស់​អ្នក​ អំពី​បញ្ហា ដោយ​ផ្ដោត​លើ​អាកប្បកិរិយា​ពួកគេ។ កុំ​ប្រើ​ភាសា​បន្ទោស​ ឧទាហរណ៍​ថា “អ្នកមិនបានធ្វើកាលបរិច្ឆេទ៣ចុងក្រោយ ” ជា​ជាង​និយាយ​ថា “អ្នក​ខ្ជិល​ និង​អ​សមត្ថភាព ” ។ បើមានបញ្ហា ឲ្យសមាជិក​ក្រុម​ដឹង​ពី​ផល​ប៉ះពាល់​ ដែល​មាន​លើ​គម្រោង​ឬ ​ក្រុម។

៣. ស្តាប់​ពី​ការ​ចែក​រំលែក​ក្រុម

ស្ដាប់​សមាជិក​ក្រុម​ដែល​បាន​ចែក​រំលែក​ពី​ស្ថានភាព ​ទុក​ពេល​ឲ្យពួកគេ​និយាយ ​និង​ប្រើ​ជំនាញ​ស្ដាប់​សកម្ម។ នោះ​អ្នក​នឹង​យល់​កាន់​តែ​ច្បាស់​ពី​ទស្សនៈ​របស់​សមាជិក​ក្រុម​ និង​បញ្ហា។

. ចូល​មក​ជាមួយ​នឹង​ដំណោះស្រាយ ចំពោះ​សមាជិក​ដែល​ខុស​គ្នា

នៅ​ពេល​អ្នក​​ពិភាក្សា​អំពី​បញ្ហា​នេះ ​សូម​រក​ដំណោះស្រាយរួមគ្នា។ សួរ​សមាជិក​ក្រុម​ថា ​តើ​ពួកគេ​មាន​គំនិត​ទេ? ធ្វើការ​ជាមួយ​គ្នា ​ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ ចំពោះ​សមាជិក​ដែល​មាន​ខុស​គ្នាឬពិបាក។

. មាន​វិជ្ជាជីវៈ ​ក្នុង​រឿង​ខាងក្រោម

កុំ​និយាយ​ដើម​គេ។  កុំ​យក​វា​ដោយ​ផ្ទាល់​ ទោះ​ជា​មេក្រុម។  រក្សា​ភាព​ស្ងប់ស្ងាត់​របស់​អ្នក ​ក្នុង​នាម​ជា​មេក្រុម​គំរូ។

. យក​ចិត្ត​ទុក​ដាក់ ​ហើយ​ធ្វើ​តាម

សូម​តាមដាន​ស្ថានភាព​ ដើម្បី​ពិនិត្យ​មើល​ថា ​តើ​វា​កំពុង​ប្រសើរ​ឡើង​ឬ​អត់។ គ្រាន់​តែ​តាមដាន​ក្រុម​ និង​មើល​ថា ​តើ​វា​ប្រសើរ​ឡើងខ្លះឬយ៉ាងណា ​ចូរ​ពិភាក្សា​យ៉ាង​សកម្ម​ អំពី​ស្ថានភាព​ជាមួយ​សមាជិក​ក្រុមដោយយកចិត្តទុកដាក់បំផុត។

. ដឹង​ថា​ពេលណា​កើន​ឡើងឬថយ

ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​គម្រោង​ក្រុម ​បើ​ឃើញ​លទ្ធផល​មិន​ប្រសើរឡើង​​ ហើយ​វា​កំពុង​គំរាម​កំហែង​ដល់​គម្រោង​ សូម​បង្កើន​ការ​ជជែក​ឡើង​មក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើ​វីរុស​កូវីដ១៩ នឹង​ផ្លាស់ប្ដូរ​អនាគត​ការងារ​យ៉ាងដូចម្ដេច?

ចុចអាន៖គោលការណ៍ ៣ ធំ​សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម