អាជីព
ដឹង៣ យ៉ាងនេះ អាចជួយរកការងារអនឡាញបានធ្វើ ក្នុងសម័យមេរោគឆ្លង
ដោយសារវីរុសកូវីដ១៩ នៅតែរាតត្បាតពាសពេញពិភពលោកនៅឡើយ ការស្វែងរកការងារតាមអនឡាញ ជាវិធីសាស្ត្រកំពុងពេញនិយមនាពេលបច្ចុប្បន្ន។
មិនថា ការសម្ភាសន៍ ឬប្រកាសការងារលើអ៊ិនធើណេតកំពុងត្រូវបានប្រើប្រាស់ជំនួសឲ្យការទៅការិយាល័យផ្ទាល់។ ដើម្បីទទួលបានការងារធ្វើពីចម្ងាយតាមអនឡាញ យើងគួរត្រៀមលក្ខណៈ ៣ យ៉ាងនេះឲ្យបានរួចរាល់៖
ត្រៀមខ្លួនទុកជាមុន

ចង់ដាក់ពាក្យធ្វើការមិនមែនមានតែ CV ក្នុងដៃក៏គ្រប់គ្រាន់នោះទេ។ ការដែលដឹងថា មានក្រុមហ៊ុនណាខ្លះចូលរួមក្នុងកម្មវិធី ហើយគេមានតម្រូវការតួនាទីអ្វីខ្លះ វាជាការត្រៀមខ្លួនយ៉ាងល្អបំផុតមួយ។
ចំពោះក្រុមហ៊ុនដែលមិនធ្លាប់ឮមិនធ្លាប់ដឹង គួរតែស្រាវជ្រាវឲ្យស្គាល់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីងាយស្រួលដាក់ពាក្យសុំឲ្យចំមុខតំណែង ព្រមទាំងស៊ីនឹងជំនាញរបស់អ្នក។
បង្កើតនិងរក្សាទំនាក់ទំនង
ការដាក់ពាក្យសុំក្នុងពិព័រណ៌ការងារ មិនមែនតែងតែទទួលការងារភ្លាមៗនោះទេ! ដូច្នេះ ជំហានបន្ទាប់ ត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្នកទទួលពាក្យឬខាងក្រុមហ៊ុនឲ្យជាប់លាប់ ដើម្បីងាយទទួលព័ត៌មានត្រឡប់ ក៏ដូចជាបង្ហាញថា បេក្ខជនមានចិត្តចង់បម្រើការកន្លែងគេពិតៗ។
ស្លៀកពាក់សមរម្យជានិច្ច

ទោះបីជាពិព័រណ៍ការងារមាននៅតាមអ៊ិនធរណេត អ្នកមិនបានបង្ហាញខ្លួនដោយផ្ទាល់ក្ដី ក៏អ្នកគួរតែស្លៀកពាក់ឲ្យបានស្អាតបាតជានិច្ច។ ដូចគ្នានេះ ការសម្ភាសន៍ការងារពីចម្ងាយ មិនខុសពីការសម្ភាសន៍ដោយផ្ទាល់នោះទេ ដោយអ្នកត្រូវតុបតែងខ្លួនតាមបែបអ្នកមានវិជ្ជាជីវៈច្បាស់លាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Work It Daily
ចុចអាន៖ក្រុមហ៊ុន៦បែបនេះ នៅធ្វើការខូចអនាគតមិនខាន
ចុចអាន៖អ្នកណាខ្លះនឹងត្រូវបាត់ចេញពីទីផ្សារការងារ ក្នុងពេលមានវិបត្តិកូវីដ១៩លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ