បុរស ២ នាក់ នេសាទមិនសូវសមប្រកប បែរជាទៅជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Connect with us

សន្តិសុខសង្គម

បុរស ២ នាក់ នេសាទមិនសូវសមប្រកប បែរជាទៅជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

បុរសពីរនាក់ ដែលគេស្គាល់ជាអ្នកនេសាទក្នុងសមុទ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក៏បានដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​និ ង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២ ​នាក់​រួមមាន ១. ឈ្មោះ កើត រ៉ា​ន់ ភេទ​ប្រុស អាយុ​ ២០​ ឆ្នាំ, ២. ឈ្មោះ ញ៉ែ​ត តី ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់​ជា​កម្មករ​នេសាទ រស់នៅ​ភូមិ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ចំពោះ​ករណីនេះ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម