សន្តិសុខសង្គម
ពលករខ្មែរ សម្រុកចេញមកមុនពេលចូលឆ្នាំ ត្រូវភាគីថៃឃាត់ខ្លួន
ពលករខ្មែរមួយចំនួនធំ ដែលធ្វើការនៅក្នុងប្រទេសថៃ កំពុងសម្រុកចេញមកប្រទេសកម្ពុជាជាបណ្តើរៗ ក្នុងគោលបំណងមកលេងក្នុងថ្ងៃចូលឆ្នាំខ្មែរ ដែលនេះជាបញ្ហាមួយ ដូចជាខ្លះត្រូវតម្រួតថៃឃាត់ខ្លួន ឯខ្លះទៀតបាននាំមកជាមួយនូវរោគសញ្ញាកូវីដ ឬអូមីក្រុងផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ២០ នាទីថ្ងៃត្រង់ កម្លាំងតម្រួតការពារព្រំដែនថៃលេខ ១២ ដែលឈរជើងត្រង់ចំណុចភូមិណូនស៊ូង ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ បានឃាត់រថយន្តចំនួន ២ គ្រឿង បន្ទាប់ពីមានការសង្ស័យ។ រថយន្តទាំងពីរនោះម៉ាក តូយូតា រីវ៉ូ ដូចគ្នា ពណ៌ខ្មៅ ១ គ្រឿង និងពណ៌ស ១ គ្រឿង បើកបរដោយជនជាតិថៃ ប្រុសម្នាក់ ស្រីម្នាក់ ដោយក្នុងរថយន្តទាំងពីរគ្រឿងនេះ សមត្ថកិច្ចថៃបានរកឃើញពលករខ្មែរសរុបចំនួន ៨ នាក់ ក្នុងនោះមនុស្សធំ ៤ នាក់ និងក្មេង ៤ នាក់ ។

ក្រោយពីបានសាកសួរអ្នកបើកបរបានសារភាពថា គេបានស៊ីឈ្នួលដឹកពលករទាំងអស់នេះ ក្នុងតម្លៃខ្ពស់ ដោយទិសដៅចេញពីខេត្តសមុទ្រប្រាកាន មកកាន់ព្រំដែនកម្ពុជា។ ដោយឡែកសម្រាប់ពលករខ្មែរបាននិយាយថា ពួកគេចង់វិលទៅស្រុកកំណើតឲ្យទាន់មុនពេលចូលឆ្នាំ ដោយសារតែគ្មានច្បាប់នេះហើយទើបពួកគេសុខចិត្តចំណាយម៉ៅរថយន្តមកតែម្តង។
បច្ចុប្បន្នដោយសារតែគ្មានច្បាប់អនុញ្ញាត សមត្ថកិច្ចបានបញ្ជូនទាំងអ្នកបើកបរ ទាំងពលករ និងមធ្យោបាយធ្វើដំណើរទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


