Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរចុះរៀបចំសណ្ដាប់​ធ្នាប់នៅចំណុចរបងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ឲ្យមានលក្ខណៈល្អប្រសើរ

បានផុស

នៅ

តូបលក់ដូរជាច្រើននៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាប់របងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានតាំងដាក់លក់ដូរម្ហូបអាហារ កាហ្វេ យ៉ាងអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ និងជាជម្រកដល់សិស្សដែលមិនចូលសាលា និងបង្កផលលំបាកដល់សិស្សានុសិស្សដើរថ្មើរជើង ដែលងាយរងគ្រោះជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកអាជ្ញាធរខណ្ឌ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ ទទួលការងារបរិស្ថាន សណ្តាប់​ធ្នាប់​សារធារណៈ បានចុះរៀបចំសណ្ដាប់ធ្នាប់បាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវ៤ មុខផ្សារជម្ពូវ័ន វត្តជម្ពូវ័ន ប៉ុន្តែដោយឡែកនៅមុខវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លោកនៅមិនទាន់ចុះរៀបចំឲ្យមានរបៀបរាបរយនៅឡើយទេ។

ពាក់ព័ន្ធករណីនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ ទទួលការងារបរិស្ថាន សណ្តាប់ធ្នាប់សារ​ធារណៈ មិនបានឆ្លើយតបអ្វីនោះទេ នៅពេលភ្នាក់ងារ កម្ពុជាថ្មី ទំនាក់ទំនងទៅលោកដើម្បីបំភ្លឺពីបញ្ហានេះ។

ប្រជាពលរដ្ឋលើកឡើងថា តូបលក់ដូរទាំងអស់នៅតាមរបងវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សារធារណៈ និងបរិស្ថានសាលារៀន ជាពិសេសបាត់បង់ផ្លូវថ្មើរជើង សម្រាប់សិស្សានុសិស្ស ដើរដោយថ្មើជើង ដូច្នេះសិស្សត្រូវបង្ខំដើរលើកផ្លូវសិទ្ធអទិភាពរបស់យានយន្ត ដែលអាចបង្កគ្រោះថ្នាក់បានជាយថាហេតុ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណសាលាផង ព្រោះថា នៅពេលសិស្សានុសិស្សដល់ម៉ោងចេញទៅផ្ទះ គឺមិនមានចិញ្ចើមផ្លូវសម្រាប់ដើរនោះទេ ភាគច្រើនដើរនៅលើដងផ្លូវដែលមានម៉ូតូ រថយន្តធ្វើដំណើរយ៉ាងមមាញឹក ឆ្លងកាត់ចំណុចផ្លូវនោះ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម