Connect with us

កីឡា

ពិត​ជា​រំភើប​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Rashford​ ជជែក​ជា​មួយ​លោក​ អូបាម៉ា​ ពី​កម្លាំង​យុវជន​

បានផុស

នៅ

តារា​បាល់ទាត់​វ័យក្មេង​កម្រិត​អន្តរជាតិ Marcus Rashford បាន​សន្ទនា​ជា​មួយ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ជុំវិញ​ប្រធាន​បទ​កម្លាំង​យុវជន​​​ដើម្បី​​ផ្លាស់​ប្តូរ​សង្គម។

កីឡាករ Rashford ជា​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United និង​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ជួប​ពិភាក្សា​ជា​មួយ​អតីត​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ទី​៤៤លោក អូបាម៉ា តាម​រយៈ​វីដេអូ Zoom មួយ​ដែល​រៀប​ចំ​ដោយ​ Penguin Books។

កិច្ច​ពិភាក្សា​របស់​ពួក​គាត់​បាន​ផ្តោត​លើ​​សារៈ​សំខាន់​នៃ​ការ​ផ្តល់​ជូន​​សហគមន៍​ និង​ផល​វិជ្ជមាន​នៃ​ការ​អាន ព្រម​ទាំង​ប្រធាន​បទ​ផ្សេង​ៗ​ទៀត​ពី​បទ​ពិសោធ​​នៅ​ក្នុង​សៀវភៅ A Promised Land របស់​អតីត​ប្រធានាធិបតី។ ពួក​គាត់​ក៏​បាន​ជជែក​គ្នា​អំពី​ការ​ចែក​រំលែក​បទ​ពិសោធ​​​ដល់​សង្គម រាប់​ទាំង​ការ​ចិញ្ចឹម​​បីបាច់​ថែរក្សារបស់​ម្តាយ​ម្នាក់​ឯង។

លោក អូបាម៉ា និង​កីឡាករ Rashford
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rashford អាយុ​២៣​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន​បាន​ដឹក​នាំ​យុទ្ធនាការណ៍​លេច​ធ្លោ​មួយ​ដើម្បី​ដោះ​ស្រាយ​ភាព​ក្រី​ក្រ​កុមារ​ដែល​​ខ្វះ​អាហារ​នៅ​ចក្រភព​អង់គ្លេស​កំឡុង​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​ខ្លាំង។ យុទ្ធនាការណ៍​នេះ​បាន​ផ្តល់​ឲ្យ​កុមារងាយ​រង​គ្រោះ ១.៧​លាន​នាក់​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​គម្រោង​រដ្ឋាភិបាល​ដែល​មាន​ទឹក​ប្រាក់ប្រមាណ ៧៣៧​លាន​ដុល្លារ​អាមេរិក និង​គម្រោង​​ផ្សេង​ៗ​ទៀត​ដែល​បាន​ជួយ​​ផ្តល់​អាហារ​១៣០​លាន។ កីឡាករ​​ក៏​បាន​​រៀប​ចំ​គម្រោង​អប់រំ និង​ចំអិន​អាហារ​សម្រាប់​កុមារ “Full Time Meals”​ផង​ដែរ។

លោក អូបាម៉ា មាន​ប្រសាសន៍​ថា ៖«មនុស្ស​វ័យ​ក្មេង​ច្រើន​ណាស់​ដែល​ខ្ញុំ​បាន​ជួប រាប់​ទាំង​ Marcus ផង ពួក​គេ​​បាន​ឈាន​មុខ​នៅ​កន្លែង​ដែល​ខ្ញុំ​ទើប​អាយុ​២៣​ឆ្នាំ។ ពួក​គេ​បាន​កំពុង​ផ្លាស់​ប្តូរ​ហើយ ហើយ​កំពុង​ក្លាយ​ជា​កម្លាំង​វិជ្ជមាន​នៅ​ក្នុង​សង្គម​របស់​ពួក​គេ»។

កិច្ច​សន្ទនា ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​អ្នក​និពន្ធ និង​ពិធីករ June Sarpong​ នឹង​ចេញ​ផ្សាយ​ពេញ​លេញ​តាម​រយៈ​យូធូប​របស់ Penguin UK នៅ​ថ្ងៃ​សុក្រ​នេះ វេលា​ម៉ោង​២​រសៀល។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rashford បាន​និយាយ​ថា ៖«វា​ពិត​ជា​អស្ចារ្យណាស់ មិន​ថា​អីចឹង? ខ្ញុំ​កំពុង​អង្គុយ​​ក្នុង​ផ្ទះ​បាយ​របស់​ខ្ញុំ​ នៅ​ទី​ក្រុង Manchester និយាយ​ជា​មួយ​​អតីត​ប្រធានាធិបតី​ អូបាម៉ា។ តែ​ភ្លាម​ៗ​នោះ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល»។

កីឡាករ Rashford

«វា​មិន​យូរ​ប៉ុន្មាន​ទេ មុន​ពេល​ខ្ញុំ​ដឹង​ថា របៀប​ដែល​បទ​ពិសោធ​របស់​យើង​​ចែក​រំលែក​គឺ​​ស្រប​ទៅ​នឹង​កុមារ​​កំពុង​មាន​បែប​ផែន​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​គឺផល​វិបាល ឧបសគ្គ និង​អ្វី​ៗ​ទាំង​អស់។ ខ្ញុំពិត​ជា​រីក​រាយ​គ្រប់​នាទី។ នៅ​ពេល​លោក​ប្រធានាធិបតី អូបាម៉ា ​មាន​ប្រសាសន៍ យើង​ទាំង​អស់​គ្នា​ពិត​ជា​ចង់​ស្តាប់​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម