Connect with us

កីឡា

CAMSOC ទទួលបាន​សមិទ្ធផល​ជាច្រើន ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ បើទោះ​ស្ថិតក្នុង​បរិបទ​កូ​វីដ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣(CAMSOC) បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០២១ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ដើម្បី​ត្រួតពិនិត្យ​ឯកសារ​បូក សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​បន្ត​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះ​ថា យើង​បាន​បូកសរុប​ឆមាស​ទី​១ គឺមាន​បញ្ហា​ប្រឈម ហើយ​យើង​បាន​ដោះស្រាយ​បញ្ហា​នានា ដែល​កើតឡើង​ហើយ​ក្នុង​៦​ខែ​នេះដែរ គឺ​យើង​ឃើញថា អ្វីដែល​សំខាន់ គឺ​លោក​បណ្ឌិត ថោង ខុន បានដាក់​ចេញ​នូវ​គោលការណ៍​ជាច្រើន ដែល​រង​នូវ​ផលប៉ះពាល់ ហើយ​បាន​ដំណោះស្រាយ​នូវ​បញ្ហា​ជា​បន្ត បន្ទាប់​។ ដូច្នេះ​សមិទ្ធផល​ទាំងឡាយ​នៅ ក្នុង​ឆមាស​ទី​១​នេះ គឺ​យើង​ទទួលបាន​ច្រើនណាស់ បើទោះបីជា​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩​ក្តី​។ ប៉ុន្តែ​បើទោះជា​យើង​ទទួលរង​នូវ​ផលប៉ះពាល់​ទាំងអស់នោះ​ក្តី ក៏​យើង​បានធ្វើ​ដំណើរ ក្នុង​បរិបទ​ថ្មី សម្រាប់​ការងារ​របស់​យើង​ដែរ​។

ឯកឧត្តម​បន្ថែមថា ការងារ​ដែល​ប្រឈម​មួយទៀត គឺ​ផលប៉ះពាល់​រឿង​ពហុ​កី​ឡដ្ឋា​ន​ជាតិ​អូឡាំពិក ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​ព្យាបាល​កូ​វីដ​-១៩ ដូច្នេះ​យើង​បានរៀបចំ​ផែនការ​ថ្មី ដោយ​លើកយក​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ទៅ​ហ្វឹក ហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ក្រោយពេល​បញ្ចប់ និង​ទទួលបាន​ការអនុញ្ញាត​ពី​រាជ​រដ្ឋា​បាល ទើប​យើង​នឹង​ជួសជុល​កែលំអ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣​។​

ដំណោះស្រាយ​ទី​២ គឺ​រឿង​ការរៀបចំ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ដែល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ហើយ ក៏ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ការហ្វឹកហាត់​ឱ្យ​មានការ​ម៉ត់ចត់ មាន​វិធាន​ការបិទ​ខ្ទប់​ប្រកបដោយ​សុវត្ថិភាព​ត្រឹមត្រូវ នៅក្នុង​ការបិទ​ខ្ទប់ និង​ធានាបាន​នូវ​ភាពកក់ក្ដៅ​របស់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ដែល​ត្រូវបាន​ប្រមូល ផ្ដុំគ្នា​នៅតាម​ទីលាន​ហ្វឹកហាត់ នៅ​កន្លែង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​នៅតាម​ទីកន្លែង​មួយ​មួយចំនួនទៀត ដែល​សហព័ន្ធ​កីឡា​ជាតិ​នានា​មាន​កន្លែង​រៀបរយ​របស់គាត់​ផ្សេងៗ​ពីគ្នា​។

ចំពោះ​ផែនការ​សកម្មភាព​ការងារ​បន្ត សម្រាប់​ឆមាស​ទី ២ ឆ្នាំ​២០២១ គឺជា​ពេលវេលា​ដ៏​សំខាន់​ណាស់ សម្រាប់ CAMSOC ដែល​យើង​ដឹង​ហើយ​ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ដែល​យើង​រៀបចំ​ហ្គេម សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទៅហើយៗ កិច្ចការងារ​ទាំង អស់​ត្រូវ​បញ្ចប់​នឹង​ឱ្យបាន​រៀប រយ​ទាំងអស់​តែម្តង ដូចជា​ការ កំណត់​ប្រភេទ​កីឡា ការ កំណត់​វិញ្ញាសា​នៃ​ប្រភេទ​កីឡា​ទាំងអស់ ខណៈ​ទីលាន​ប្រកួត​ត្រូវបាន​កំណត់​រៀបចំ​រួចរាល់​អស់ហើយ ដោយ​ត្រូវ​កែលំអ​ទីលាន​ប្រកួត​ឱ្យ​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ប៉ុណ្ណោះ​។ អ្វីដែល​សំខាន់ គឺ​ការ​ប្រារព្ធ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់​ជា​ញឹកញាប់ និង​ឱ្យបាន​កាន់តែ​សកម្ម​បន្ថែមទៀត នៅក្នុង​ផែនការ​នៃ​ឆមាស​ទី​២​នេះ ពោលគឺ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំងអស់​ត្រូវតែ​បង្កើនល្បឿន​នៃ​ផែន ការ​សកម្មភាព​តែម្តង​។

ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បានលើកឡើង​បន្ថែមថា នៅក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១​នេះ CAMSOC នឹង​បើក​យុទ្ធនាការ​យ៉ាងច្រើន ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដូចជា​យុទ្ធនាការ ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ យុទ្ធនា​ការ​កម្ពុជា​ស្អាត យុទ្ធនាការ​កាត់បន្ថយ​គ្រឿង ញៀន​- គ្រោះថ្នាក់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សង្គម​ជា ច្រើន​ទៀត និង​បញ្ចូល​បន្ថែម​នូវ​វិធានការ​របស់​រាជ​រដ្ឋា​ភិបាល ៣​ការពារ ៣​កុំ និង​២ ចូលរួម ក្នុងពេល​ដំណាលគ្នា​នេះដែរ​។ ក្នុងនោះ​យុទ្ធនាការ​ជាតិ​ដ៏​សំខាន់​មួយ​ គឺ CAMSOC នឹង​បើក​យុទ្ធនា ការ​ជាតិ​ស្តីពី​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដោយ​រួមគ្នា​ផ្សព្វផ្សាយ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដោយ​បណ្តា​ប្រទេស​នានា ក្នុង​អាស៊ីអាគ្នេយ៍​ទាំងអស់ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​នីមួយៗ​ជា​សមាជិក​អាស៊ីអាគ្នេយ៍​នឹង​ជួយ​ជ្រោមជ្រែង​ដល់​ការ​ផ្សព្វ ផ្សាយ​នេះ​ផងដែរ​។ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ នឹង​ប្រកាស​បើក​ជា​ផ្លូវការ​ដ៏​ខ្ពង់ខ្ពស់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្តង នៅក្នុង​ក្របខ័ណ្ឌ​រាជធានី​-​ខេត្ត​ទូទាំងប្រទេស នាពេលខាងមុខ​។

សូមបញ្ជាក់ថា កម្ពុជា​នឹង​ប្រារព្ធ «​ពិធី​រាប់​ថយក្រោយ ៥០០​ថ្ងៃ​» ដ៏​អ៊ឹកធឹក​ម្តង​ទៀត ឆ្ពោះទៅ​ពិធី​បើក​ជា​ផ្លូវការ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​រយៈពេល ៥០០​ថ្ងៃ​គត់ គឺ​ចំ​ថ្ងៃទី​២០​ខែធ្នូ ឆ្នាំ​២០២១ ដោយ​នៅក្នុង​ពិធី​រាប់​ថយក្រោយ ៥០០​ថ្ងៃ នេះ នឹង​ស្វែងរក និង​ប្រគល់​រង្វាន់​លើក ទឹកចិត្ត​ជូន​ដល់​ជយលាភី​រចនា​ភ្លើង​គុប និង​រចនា​មេដាយ ដើម្បី​បន្ត​ការផ្សាយ​បន្ថែមទៀត ឆ្ពោះទៅ​ស៊ី​ហ្គេម​- អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ឱ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្របខ័ណ្ឌ​ថ្នាក់ជាតិ និង​អន្តរជាតិ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម