Connect with us

កីឡា

CAMSOC និង​ក្រសួង​វប្បធម៌​ពិភាក្សា​លើ​ពិធី​បើក​-​បិទ ការងារ Logistic និង​បដិសណ្ឋារកិច្ច​

បានផុស

នៅ

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC) និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន CAMSOC បាន​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ពិសេស​មួយ ដើម្បី​ពិនិត្យនិ​ង​ពិគ្រោះ​យោបល់​លើ​សេណា​រី​យ៉ូ​រៀបចំ​ពិធី​បើក​-​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) ឆ្នាំ​២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ដ្រី ថោង ខុន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ពិសេស​នេះ​ថា ការរៀបចំ​ស៊ី​ហ្គេម​នេះ ការងារ​អ្វីៗ​សុទ្ធតែ​សំខាន់​ទាំងអស់ ប៉ុន្តែ​គប្បី​ត្រូវ​ប្រមូលផ្តុំ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​លើក​ការងារ​ធំៗ៣​សំខាន់ ទី​១. ពិធី​បើក​-​បិទ ទី​២. ការងារ Logistic និង​បដិសណ្ឋារកិច្ច និង​ទី​៣. ការងារ​ហ្វឹកហាត់​កីឡា ដើម្បី​ចូលរួម​ការប្រកួត។ ប៉ុន្ដែ​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា ការបង្ហាញ​នូវ​សក្តានុពល​ជាតិ​ដ៏​ធំ គឺ​លើ​ពិធី​បើក​នេះហើយ​។ លោក​អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC បាន​មានប្រសាសន៍​បន្ថែមថា ផែន​ទស្សនីយ​ភាព​របស់​យើង គប្បី​តម្រង់​ឆ្ពោះទៅរក​ប្រធាន​បទ​របស់​យើង​គឺ “​កីឡា​រស់ក្នុង​សន្តិភាព​” គឺ​ដំណើរ​ជាតិ ខ្មែរ​មួយ ដែល​បាន​ធ្វើ​ដំណើរ​លើផ្លូវ​ប្រវត្តិ​សាស្ត្រ​ដ៏​វែង​ឆ្ងាយ តស៊ូ​លំបាកលំបិនគ្រប់បែបយ៉ាង ឆ្លងកាត់​សង្គ្រាម វាលពិឃាដ ការរំដោះ​ជាតិ រហូតដល់​មាន​ថ្ងៃនេះ បើ​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ ប្រជាជន​យើង​មិនអាចរ​ស់បាន​ក្នុង​សុខសន្តិភាព ស្ថេរភាព និង​អភិវឌ្ឍន៍ ដូច​សព្វថ្ងៃ​នេះឡើយ។ នេះ​ជាសច្ចធម៌ ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​យើង។

លោកជំទាវ ភឿង ស​កុ​ណា បាន​លើក ឡើង​ពី​ក្តីបារម្ភ​មួយចំនួន​ថា បើ​ពិនិត្យមើល​គំរូ​ទស្សនីយភាព​ដ៏​ធំ​សម្បើម​ដែល​គេ​ធ្លាប់ ធ្វើ​រួចមកហើយ គឺ​យើង​ហាក់​នៅ​ខ្វះចន្លោះ ដូចនេះ​ត្រូវ​រៀបចំ​ផែនការ​កម្មវិធី​លម្អិត ពិនិត្យ​ជាក់ស្តែង​លើ​តម្រូវការ​ធនធាន​មនុស្ស​សម្តែង ឧបករណ៍​សម្ភារ សំលៀកបំពាក់ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​ដាក់​ផែនការ​ភាគី​ពាក់ព័ន្ធ​បំពេញ​តាម​សេចក្តី​ត្រូវ​ការហាត់​សម្តែង​បាន​។ បើ​ទោះ​បីវប្បធម៌​យើង​សម្បូរបែប​មិន​ចាញ់​គេ​មែន តែ​យើង​ត្រូវ​ចេះ​ចម្រាញ់​យក​ខ្លឹម​នៃ​វប្បធម៌​យើង​បូក​ជាមួយ​ជំនួយ​បច្ចេកវិទ្យា ទើប​អាច​ក្លាយជា​ឈុត​ឆាក​ដ៏​ធំ និង​អស្ចារ្យ​ទៅបាន។

សូមបញ្ជាក់ថា លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើនេះ បានសម្រេច​លើ​គ្រោងឆ្អឹង​កម្មវិធី​បើក មាន​ដូច ជា​ទស្សនីយភាព “​ស្គរជ័យ​អរិយធម៌​ខ្មែរ​” “​កម្មវិធី​កីឡា​” “​ទស្សនីយភាព​ដំណើរ​ជាតិ​កម្ពុជា​” “​របាំ ចម្រៀង​ប្រជា ជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​សន្តិភាព​” ។​ល​។ ក្នុងនោះ​ទស្សនីយភាព​ធំ និង​សំខាន់​ជាងគេ គឺ “​ដំណើរ​ជាតិ​កម្ពុជា​” ដែល​ត្រូវ​បង្ហាញ​ពី​ការ​កកើត​ទឹកដី​ផង ការកសាង​អង្គរ​និង​សម័យ​រុងរឿង​ចក្រភព​អង្គរ​ផង និង​សក្តានុពល​សម័យ​តេ​ជោ​សែន​ផង។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី៣២​ឆ្នាំ​២០២៣ នឹង​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ នៅ​ថ្ងៃទី​៥​ខែឧសភា និង​ពិធី​បិទ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ៕

​អត្ថបទ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២៤ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣៨ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម