បេសកកម្ម​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្តង គឺជា​មោទនភាព​របស់​ប្រតិភូ​និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បេសកកម្ម​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្តង គឺជា​មោទនភាព​របស់​ប្រតិភូ​និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​

បានផុស

នៅ

គណៈប្រតិភូ​និង​អត្ត​ព​លិ​ក​អូឡាំពិក​កម្ពុជា ដឹក នាំ​ដោយ​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង ជា នាយ​បេសកកម្ម នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ហើយ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ (Tokyo Olympic Game 2020) ចាប់ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដល់ ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា បេសកកម្ម​នេះ គឺជា​មោទនភាព​របស់​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក៤​ឆ្នាំម្ដងនេះ។ អ្វីដែល​យើងទាំងអស់គ្នា​មាន​មោទនភាព គឺ​បេសកកម្ម​លើក​នេះ ខុសពី​លើក​មុនៗ បើទោះបី​មានការ​បារម្ភ​ពី​ក្រុមគ្រួសារ​ឬ​មិត្តភក្ដិ​ក៏ដោយ តែ​ក្រុម​របស់​យើង​នៅតែមាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ចូលរួម ហើយ​ត្រូវ តែ​ចូលរួម​ឲ្យ​បាន ដើម្បី​តំណាង​ឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា តំណាង​ទង់ជាតិ​របស់​យើង ក្នុង​ពិធី​បើក​អូឡាំពិក​៤​ឆ្នាំ​ម្ដង ដែល​យើង​ជា​សមាជិក យើង​មិនអាច​លះបង់​ការចូលរួម​រប​ស់​យើង​បានឡើយ។

លោក​បន្តថា អ្វីដែល​យើង​ចង់បាន​ត្រឡប់មក វិញ​ជា​កិត្តិយស​សេចក្ដីថ្លៃថ្នូ​ដែល​កីឡាករ​-​កីឡា ការិនី​របស់​យើង ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត ហើយ​ប្រកួត​ដោយ​មោទនភាព គោរព​គោល ការណ៍ Fair-Play បទបញ្ជា​ការប្រកួត និង​ក្រម សីលធម៌​កីឡាករ។ ទោះបី​គ្រូ និង​កីឡាករ​-​កីឡា ការិនី​របស់​យើង​មាន​ចំនួន​តិច​មែន ក៏​ប៉ុន្ដែ​យើង​នឹង​នាំ​ត្រឡប់មកវិញ​នូវ​កិ​ត្ដិ​យស មិន​ឲ្យ​យើង​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ​ដូ​ប៉ា ឬ​រំលោភ​បទបញ្ជា​ការប្រកួត​ទេ ដែល​នេះ​ជា​សារ​អបអរសាទរ​មួយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​វិស័យ​កីឡា ពិសេស​ការយកចិត្តទុកដាក់​ដល់​កីឡាករ​-​កីឡាការិនី​របស់​យើង។

បេសកកម្ម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ របស់​ប្រតិភូ​និង​អត្ត​ព​លិ​ក​អូ​ឡាំ ពិ​ក​កម្ពុជា គឺមាន​សមាជិក ៨​នាក់ រួមមាន​លោក វ៉ា​ត់ ចំរើន ជា​នាយ​បេសកកម្ម​, លោក ញ៉ា​ន សុខ​វិសាល នាយរង​បេសកកម្ម​, លោកស្រី​វេជ្ជបណ្ឌិត ហួត ចាន់​ធានី រួមជាមួយ​គ្រូបង្វឹក ២​រូប និង​កីឡាករ​-​កីឡាការិនី ៣​រូប រួមមាន​កីឡាហែលទឹក ២ រូប គឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ហែល ៥០ ម៉ែត្រ​សេរី​ដូចគ្នា និង​កីឡាករ​អត្តពលកម្ម​ម្នាក់ គឺ​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ ។​

សូម​រំលឹកថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជូន​ដំណើរ និង​លើកទឹកចិត្ត​ពី​សំណាក់​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC កាលពី​ម្សិលមិញ លោក​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​ម្នាក់ៗ ៦០០​ដុល្លារ​។ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លោក​សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន​ឧបត្ថម្ភ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ការដោះស្រាយ​លើ​ប្រាក់​ហោប៉ៅ ដែលជា​ការលើក ទឹកចិត្ត និង​ផ្តល់នូវ​ភាពកក់ក្តៅ​បន្ថែមទៀត ដល់​ក្រុម​ប្រតិភូ អត្ត​ព​លិ​ក​កម្ពុជា ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services