Connect with us

កីឡា

Sam-A បញ្ចប់​ពី​ការចូលនិវត្តន៍​រហូត​ដល់​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE World Champion

បានផុស

នៅ

វីរបុរស​មួយ​ថៃ Sam-A Gaiyanghadao បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីរ​ន្ធឺ​តាំងពី​ចូល​សង្វៀន ONE Super Series​។ បុរស​វ័យ ៣៧ ឆ្នាំ​រូបនេះ​ត្រូវ​នឹង​ឡើង​ការពារ​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Strawweight របស់ខ្លួន​ទល់នឹង Prajanchai PK.Saenchai Muaythaigym នៅ​កម្មវិធី ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ​ទី ៣០ កក្កដា នេះ​។ កីឡាករ​មកពី​ខេត្ត​បូ​រ៉ី​រាំ​បាន​ព្យួរ​ហ្គ​ង់​អស់​រយៈពេល ៥ ឆ្នាំ ពេល​ក្លាយជា​គ្រូបង្វឹក​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​សញ្ជាតិ​ថៃ​រូបនេះ​បាន​ក្លាយជា​ជើងឯក​ពិភពលោក​នៅ​ប្រទេស​របស់ខ្លួន​ដោយ​ឈ្នះ​ខ្សែក្រវាត់​ជាច្រើន​នៅ​សង្វៀន​ល្បី Lumpinee Stadium និង​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ឬ ហៅ Authority Of Thailand Fighter of the Year ទៀតផង​។

​វីរបុរស​មួយ​ថៃ​បាន​ថ្លែងថា ៖«​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​។ ពួកគេ​ស្គាល់​ខ្ញុំ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​បាន​ទៅ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​។ ហើយ​មនុស្ស​ជាច្រើន​ចូលមក​មើល​ខ្ញុំ ប៉ុន្តែ​វា​មិនមែន​ដោយសារ​ខ្ញុំ​ឈ្នះ ទើប​ពួកគេ​ចង់ឃើញ​នោះទេ​។ ពួកគេ​ចង់​ឃើញថា តើ​តារា​មួយ​ថៃ​រូប​ណា​អាច​ផ្ដួល​ខ្ញុំ​បាន​។ ការប្រកួតប្រជែង​បាន​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ហ្វឹកហាត់​កាន់តែខ្លាំង និង រក្សា​ឲ្យ​រាងកាយ​មាន​លំនឹង​គ្រប់ពេលវេលា​។ ពេលនោះ ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់​»​។

​តារា​មួយ​ថៃ​ដដែល​រំលឹកថា ៖«[​នៅពេល​ខ្ញុំ​សម្រេចចិត្ត​ចូលនិវត្តន៍​] ខ្ញុំ​មាន​អារម្មណ៍​ធុញថប់​អំពី​ការប្រកួត​នៅ​ប្រទេស​ថៃ​។ ខ្ញុំ​បាន​សម្លឹងមើល​អ្វីដែល​ថ្មី​។ វា​លំបាក​សម្រាប់​ខ្ញុំ​ដើម្បី​ស្វែងរក​គូប្រជែង​នៅក្នុង​ប្រភេទ​ម្ង​ន់​ដូចគ្នា​។ ខ្ញុំ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ធំៗ​ជាង​ខ្ញុំ​»​។

​ហេតុផល​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​រូបគេ​ចាក​ចេញពី​សង្វៀន​។ យ៉ាងណាក្ដី ក៏មាន​ហេតុផល​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ «​រឿង​មួយទៀត គឺ អាយុ​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចាស់​ពេក​។ ខ្ញុំ​ដឹងថា ការប្រកួត​ត្រូវ​ប៉ះ​កីឡាករ​ក្មេងៗ និង ធំ​ជាង​ខ្លួន​ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់ខ្ញុំ​ឈឺចាប់​លឿន ហើយ​ខ្ញុំ​មិនអាច​ប្រកួត​បានយូរ​ទេ​។ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចូលនិវត្តន៍​តែម្ដងទៅ និង​ចាប់ផ្ដើម​ការងារ​ជា​គ្រូបង្វឹក​វិញ​»​។

Sam-A ផ្លាស់​ទៅ​សិង្ហ​បុរី​ដើម្បី​បង្ហាត់​នៅ​ក្លិប​ល្បីឈ្មោះ Evolve​។ វា​ជា​តំណែង​មួយ​ដែល​អាច​ចិញ្ចឹម​គ្រួសារ​នៅ​ទីនោះ​បាន ប៉ុន្តែ ធ្វើ​ឲ្យ​រូបគេ​ផ្លាស់ប្ដូរ​ការគិត​ជាថ្មី និង ផ្ដល់​ឲ្យ​នូវ​ការគិត​អំពី​ការប្រកួត​ឡើងវិញ​។

Sam-A បាន​បញ្ជាក់ថា ៖«​ខ្ញុំ​បានចាប់ផ្ដើម​អាជីព​ជា​គ្រូបង្ហាត់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ និង​សម្រាក​។ ដូច្នេះ ខ្ញុំ​ក៏​ចង់​ប្រកួត​ជាថ្មី​ដោយ​ភាព​រីករាយ​។ អំឡុង​ពេលនោះ ខ្ញុំ​បាន​បង្ហាត់​សិស្ស​របស់ខ្ញុំ ខ្ញុំ​នៅតែមាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាំមួន​។ ខ្ញុំ​យល់ថា ខ្ញុំ​អាច​ឡើង​ប្រកួត​បាន ខ្ញុំ​ចង់​ត្រលប់​មកវិញ ដើម្បី​រះ​ឡើងជា​ថ្មី​»​។ កូនសិស្ស​ជាច្រើន​របស់ Sam-A ប្រកួត​ក្នុង​ក្បាច់គុន​ចម្រុះ​។ ហើយ​ការចាប់ផ្ដើម​ប្រកួត​ដំបូង​របស់ Sam-A ត្រូវ​ជួប Joseph “The Hurricane” Lasiri កាល​ខែ មករា ឆ្នាំ ២០១៨​។ «​ខ្ញុំ​គិតថា វា​ជាការ​បើ​ទ្វារ​សម្រាប់​អ្នកជំនាន់ក្រោយ ព្រោះ ONE Championship មានតែ​ការប្រកួត MMA តែប៉ុណ្ណោះ​កាល​លើក​មុនៗ​។ ខ្ញុំ​ប្រកួត​ដើម្បី​អ្នកជំនាន់ក្រោយ និង​ដើម្បី​ព​ង្រឺ​កមួយ​ថៃ​នៅ​សង្វៀន ONE និង​ប្រកួត​ដើម្បី​ទទួល​ការគាំទ្រ​កាន់តែច្រើន​។ ពេលនោះ ខ្ញុំ​មិនដែល​គិត​អំពី​ការ​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​នោះទេ​»​។

​បុរស​វ័យ ៣៧ ឆ្នាំ​គ្រាន់តែ​ចង់​ប្រកួត ប៉ុន្តែ ទីបំផុត​គេ​មានឱកាស​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ ONE Flyweight ទល់នឹង Sergio “Samurai” Wielzen កាល​ខែ ឧសភា ឆ្នាំ ២០១៨​។

Sam-A ពិពណ៌នា ៖«​ខ្ញុំ​មិន​រំពឹង​បែប​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ប្រកួត​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​គិតថា​មានឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទេ​។ ប៉ុន្តែ ខ្ញុំ​មានឱកាស​ដើម្បី​ប្រជែង​វា​។ វា​លើសពី​ការរំពឹងទុក​ទៅទៀត​។ ការពិតទៅ ខ្ញុំ​បាន​ចូលនិវត្តន៍​ពី​កីឡាករ​ទៅហើយ​ដោយ​ក្លាយជា​អ្នក​បង្ហាត់​សិស្ស មុនពេល​ទទួល​ឱកាស​ប្រកួត​នៅ ONE ដែលជា​ស្ថាប័ន​លំដាប់​ពិភពលោក​។ ខ្ញុំ​ពិតជា​រំភើប​មែនទែន​។​»

«​បន្ទាប់មក ខ្ញុំ​ធ្វើ​វាយ​ដោយ​ជោគជ័យ​។ មោទនភាព​របស់ខ្ញុំ​កាន់តែ​ធំៗ​ទៅ នៅពេល​ខ្ញុំ​ដណ្ដើមបាន​ខ្សែក្រវាត់​លើកដំបូង ពី ONE Super Serie​។ ខ្ញុំ​ពិតជា​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ចំពោះ​រឿងនេះ​។ »​។

​បន្ទាប់មក Sam-A របូត​ខ្សែក្រវាត់​ទម្ងន់ Flyweight នោះ​ទៅ Jonathan “The General” Haggerty
​រូបគេ​ទម្លាក់​មក​ប្រកួត​ទម្ងន់ Strawweight វិញ​។ តាំងពី​នោះមក តារា​មួយ​ថៃ​ជើងចាស់ មិនទាន់​ចាញ់​ទេ ពោល ឈ្នះ ៤-០ ក្នុង​ទម្ងន់​ថ្មី រហូតដល់​ឈ្នះ​ខ្សែក្រវាត់​ពីរ​ខ្សែ គឺ មួយ​ថៃ និង​ឃី​ក​បុក​សី​ង​ពិភពលោក​ONE Strawweight​។

​ម្ចាស់​ខ្សែក្រវាត់​ពីរ​សង្កត់ធ្ងន់ថា ៖«​ក្នុងនាម​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ស្ថាប័ន ONE Championship គឺជា​រឿង​សំខាន់បំផុត​ក្នុង​អាជីព ព្រោះនេះ​ជា​ស្ថាប័ន​ធំ​បំផុត​មួយ និង​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​។
​ពេលនេះ ខ្ញុំ​កំពុងកាន់​ខ្សែក្រវាត់ ហើយ​ខ្ញុំ​ត្រូវតែ​រក្សា​វា​ឲ្យ​បានយូរ​តាមតែ​អាចធ្វើ​ទៅបាន​។ បើ​អ្នក​គិតថា​មក​ដណ្ដើម​ខ្សែក្រវាត់​ពី​ខ្ញុំ​ងាយស្រួល នោះ​អ្នក​គិត​ខុស​ហើយ​» ។​

​កីឡាករ​ខ្មែរសុរិន្ទ​ទទួលបាន​ស្នាដៃ​ជាច្រើន​ក្នុង​អាជីព​។ ប៉ុន្តែ​នៅមាន​រឿង​ជាច្រើន​ដែល​មិនទាន់​ធ្វើ​រួចរាល់​នៅឡើយ​។ Sam-A បន្ត​លើកទឹកចិត្ត​ខ្លួនឯង និង អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ប្រកួត​បន្តទៀត​ហើយក៏​ត្រូវមាន​ភារកិច្ច​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​បន្ត​បន្ទាប់​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម