Connect with us

កីឡា

ថ្ងៃ​សុក្រ​នេះ Wang សង្ឃឹម​ប្រើ​ជំនាញ​ឈរ​ផ្តួល​យុវតី​កំពុង​ល្បី Lee ឲ្យ​សន្លប់

បានផុស

នៅ

​កីឡាការិនី​គុន​ចម្រុះ​ចិន​នាង Wang Luping ត្រូវ​ប្រឈម​នឹង​ដៃគូ​វ័យក្មេង​កំពុង​ល្បី Victoria Lee នា​ថ្ងៃ​សុក្រ ទី​៣០ ខែកក្កដា​នេះ ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: BATTLEGROUND​។ សម្រាប់​ការប្រកួត​នេះ អ្នកគាំទ្រ​ភាគច្រើន​ប្រហែលជា​គិតថា កីឡាការិនី​ចិន​ម្នាក់នេះ​មិនអាច​យកឈ្នះ​កីឡាការិនី​អាមេរិក​-​សិង្ហ​បុរី​បានទេ​ដោយ​ផ្អែកលើ​ជំនាញ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មែនហើយ កីឡាការិនី​អាមេរិក​-​សិង្ហ​បុរី Victoria ទើប​អាយុ​១៧​ឆ្នាំ និង​ប្រកួត​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ ប៉ុន្តែ​នាង​មាន​បទពិសោធ​ច្រើន​ក្នុង​អាជីព​កីឡា​ចំបាប់ និង​ជឺ​ជី​តស៊ូ​តាំងពី​កុមារភាព​។ នាង​ធ្លាប់​ឈ្នះ​ជើងឯក​ជឺ​ជី​តស៊ូ និង​ចំបាប់​ពិភពលោក​កម្រិត​យុវជន​ជាច្រើន​មុនពេល​បោះជំហាន​ចូល​អាជីព​ប្រដាល់​គុន​ចម្រុះ​។

​កីឡាការិនី Wang បានចាត់ទុក​ការប្រកួត​ជាមួយ Victoria Lee សំខាន់​ខ្លាំង ដោយសារ​ដៃគូ​ម្នាក់នេះ​កំពុង​ល្បី​ខ្លាំង​។ នាង​និយាយថា ៖«​ពិភពលោក​គិតថា ខ្ញុំ​នឹង​ចាញ់ Victoria ដោយសារ​នាង​កំពុង​ល្បី និង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​»​។ ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បាន​ជំរុញ​ឲ្យ Wang មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។ នាង​និយាយថា ៖«​ខ្ញុំ​គិតថា ខ្ញុំ​អាច​នឹង​ឈ្នះ​ការប្រកួត​នេះ ពីព្រោះ​ជំនាញ​វ៉ៃ​ឈរ​របស់ខ្ញុំ​គឺ​ល្អ​គ្រប់គ្រាន់​ហើយ​»​។ Wang បាន​បញ្ជាក់ថា ៖«Victoria Lee មាន​ជំនាញ​ច្បាស់​ពី​ក្បាច់​ក្រោម ដូច្នេះ​រំពឹងថា នឹង​ប្រើ​ជំនាញ​ឈរ​របស់ខ្ញុំ​ដើម្បី​ផ្តួល​នាង​ឲ្យ​សន្លប់​។ បើ​មានឱកាស ខ្ញុំ​ក៏​នឹង​ប្រើ​ជំនាញ​ក្រោម​ដើម្បី​ឃ្លេ​ដែរ​»​។​

​យុវតី Lee ទើបតែ​ប្រកួត​គុន​ចម្រុះ​អាជីព​លើកដំបូង​កាលពី​ខែកុម្ភៈ​ ដែល​ពេលនោះ​នាង​បាន​ឃ្លេ​កីឡាការិនី​ថៃ Sunisa Srisen ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​២​។ ចំណែក​កីឡាការិនី​ចិន​ធ្លាប់​វ៉ៃ​បាន​៥​ដង​គឺ​ឈ្នះ​៣ និង​ចាញ់​២ ប៉ុន្តែ​នេះ​ជា​លើកដំបូង​នៅ ONE​។

​បើតាម​សំដី​របស់ Wang Luping គឺ​កីឡាការិនី​អាមេរិក​-​សិង្ហ​បុរី Victoria Lee មិនមែនជា​ដៃគូ​ចម្បង​ដែល​នាង​ចង់​ជួប​លើស​ង្វៀន​នោះទេ​។ តាមពិត​ដៃគូ​ដែល​នាង​ចង់​ជួប​គឺ​បងស្រី​របស់ Victoria ដែល​ទើប​សម្រាក​កូន និង​ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​។ Wang បាន​និយាយថា ៖«​គោលបំណង​វែង​របស់ខ្ញុំ​គឺ​ធ្វើយ៉ាងណា​ឲ្យ​ឈ្នះ​ការប្រកួត​នេះ ពីព្រោះ​ខ្ញុំ​ចង់ទៅ​ប្រកួត​ជាមួយ Angela Lee»​។​ សូមបញ្ជាក់ថា Victoria Lee គឺជា​ប្អូនស្រី​បង្កើត​របស់​ជើងឯក​ពិភពលោក​កីឡាការិនី Angela Lee និង​ជើងឯក​ពិភពលោក​កីឡាករ Christian Lee៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម