Connect with us

កីឡា

ប៉ែន សុ​គង់ មិនបាន​វិល​ត្រឡប់មក​កម្ពុជា​វិញទេ ដោយ​ហេតុផលមួយនេះ

បានផុស

នៅ

​គណៈប្រតិភូ​គ្រូបង្វឹក កីឡាករ កីឡាការិនី និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​២០២០ បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​យប់​ថ្ងៃទី​០២​សីហា​២០២១​យប់មិញ​នេះ បន្ទាប់ពី​បញ្ចប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​កីឡាករ​អត្តពលកម្ម​កម្ពុជា​ ប៉ែន សុ​គង់ មិនបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​ឡើយ ដោយ​គេ​ត្រូវ​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល៨​ខែ​ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​បានអូសបន្លាយ​រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នោះ ។​

​ប៉ែន សុ​គង់ បានបញ្ជាក់​ពី​ទីក្រុង​តូ​ក្យូ​តាមរយៈ​សារ​អេ​ឡិច​ត្រូវ​និក​កាលពី​យប់មិញ​ថា រូបគេ​មិនទាន់បាន​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​ជាមួយ​ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អូឡាំពិក​ហ្គេម​លើក​នេះ​ទេ ដោយ​ខ្លួន​ត្រូវ​បន្ត​ការហ្វឹកហាត់​នៅ​ជប៉ុន​រយៈពេល​៨​ខែ​បន្ថែមទៀត​។​

​បន្ទាប់ពី​ធ្វើ​មិន​បានល្អ​នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​នោះ ប៉ែន សុ​គង់ បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ខិតខំ​ហ្វឹកហាត់​បង្កើន គុណភាព​បច្ចេកទេស​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ស៊ី​ហ្គេម នៅ​វៀតណាម ក៏ដូចជា​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ​។​

​សូមបញ្ជាក់ថា ប៉ែន សុ​គង់ បាន​ប្រកួត​អត្តពលកម្ម​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ ដោយ​ធ្វើបាន​ក្នុង​ថិរវេលា​១១​វិនាទី​០២ និង​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ស៊េរី ក្នុងចំណោម​កីឡាករ​៩​នាក់ នៅ​ពហុ​កីឡដ្ឋាន​Olympic Stadium កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២១​។ ប៉ែន សុ​គង់ មិនអាច​បំបែក​កំណត់ត្រា​ចាស់​របស់ខ្លួន​បានឡើយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែលជា​ការប្រកួត​កម្រិត​បច្ចេកទេស​ខ្ពស់បំផុត របស់​ពិភពលោក​រៀងរាល់​៤​ឆ្នាំ​ម្តង​មួយ​នេះ​។ កាលពី​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ប៉ែន សុ​គង់ ធ្លាប់ធ្វើ​សម្រេច​ក្នុង​ថិរវេលា ១០​វិនាទី​៨៧​។​

​ប៉ែន សុ​គង់ ការហ្វឹកហាត់​បន្ត​នៅ​ជប៉ុន​នេះ គឺ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​សហការ​ជាមួយ​ក្លិប​កីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅ​ទីក្រុង Kanagawa ដែល​រាល់​ការចំណាយ​លើ​ការហូបចុក​-​ស្នាក់នៅ និង​ការធ្វើដំណើរ ក្នុងអម្លុងពេល​ហ្វឹកហាត់​នេះ គឺជា​បន្ទុក​របស់​ក្លិប YUMEOMI RAI​ផ្តា​ល់​តែម្តង​។ សម្រាប់​ដំណើរការ​ហ្វឹកហាត់​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ​រហូតដល់​ខែមេសា​ឆ្នាំ​២០២២ មុនពេល​ដែល​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២២ ដែល​បាន​ពន្យារពេល​ពី​ចុងឆ្នាំ​២០២១​ទៅធ្វើ នា​ចុងខែ​មេសា​ដល់​ដើមខែ​ឧសភា​ឆ្នាំ​២០២២​ខាងមុខ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម