Connect with us

កីឡា

៥សំនួរជាមួយ ចាន់ រតនា វិភាគការប្រកួតខ្សែក្រវាត់ Christian Lee និង Rae Yoon

បានផុស

នៅ

ជើងឯកវ័យក្មេង Christian Lee មានកាតព្វកិច្ចឡើងការពារ ខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight របស់ខ្លួនទល់នឹងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦​ប្រកួត​ចុងក្រោយ Lee មិនទាន់​បរាជ័យ​ម្តងណា​ឡើយ​ ក្នុងនោះ​ផ្តួល​ដៃគូ​ក្នុង​ទឹក​ទី​១​ បាន​៤​លើក ទឹក​ទី​២​មួយ​លើក និង​ទឹក​ទី​៣​មួយ​លើក​។ រូបគេ​ឡើង​ការពារ ខ្សែក្រវាត់​ជោគជ័យ​បាន​២​លើក​ហើយ​។

​អ្នកលេង​គុន​ចម្រុះ​កូរ៉េខាងត្បូង Ok Rae Yoon ទើបបាន​ប្រកួត​នៅ ONE ពីរដង​ប៉ុណ្ណោះ ហើយ​ទទួលបាន​រហស្សនាម​«​ឃាតក​វីរបុរស​» បន្ទាប់ពី​ប្រកួត​លើក​ទី​១​ ឈ្នះ​អតីត​ជើងឯក​ពិភពលោក Marat Gafurov ដោយ​ពិន្ទុ និង​លើក​ទី​២​ ឈ្នះ​ខ្លា​ចាស់​អាមេរិក​ ដែល​អតីត​ជើងឯក UFC កីឡាករ Eddie Alvarez ដោយ​ពិន្ទុ​ទៀត​។ ដូច្នេះហើយ​រូបគេ​ក៏​ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​តែម្តង​។

​ក្រុមការងារ ONE ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​បាន​សម្ភាស​អ្នកលេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ជុំវិញ​ការប្រកួត​រវាង Christian Lee និង Ok Rae Yoon ថា​តើ​មាន​អ្វី​ជា​ចំណុចខ្លាំង​ ដើម្បី​យក​ប្រៀប​លើ​ដៃគូ​រៀងៗ​ខ្លួន​។

ONE Championship ៖ តើ ចាន់ រតនា យល់​យ៉ាងណាដែរ​ចំពោះ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​រវាង Christian Lee និង Ok Rae Yoon ? ចាន់ រតនា ៖ ខ្ញុំ​គិតថា គូ​នេះ​ល្អមើល គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​មិនអាច​តស៊ូ​គ្នា​ដល់​៥​ទឹក​ទេ​។

ONE ៖ ក្នុងនាម​ជា​អ្នក​ប្រដាល់​គុន​ចម្រុះ​ដូចគ្នា តើ រតនា គិតថា អ្វី​ជា​ចំណុច​ល្អ​របស់​កីឡាករ​កូរ៉េ​ដែល​ហ៊ាន​មក​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​?

​រតនា ៖ មែនទែនទៅ ខ្ញុំ​ទើប​ឃើញ Ok Rae Yoon បាន​ប្រកួត​ម្តង​ចុងក្រោយ​។ តែ​ខ្ញុំ​ចាប់អារម្មណ៍​លើ​ចំណុច​ល្អ​របស់គាត់​ពីរ​សំខាន់​។ ទី​១ គាត់​មាន​គោលជំហរ​ចេញចូល​ល្អ កម្លាំង​ស៊ុ​ហ្វ​ល្អ ហើយ​កាយសម្បទា​ក៏​រឹងមាំ​។ ទី​២ ខ្ញុំ​ឃើញ​គាត់​មាន​ស្នៀត​ការពារ​ក្បាច់​ក្រោយ​ល្អ​។ គាត់​មិន​ពូកែ​វ៉ៃ​ជំនាញ​ក្រោម ប៉ុន្តែ​ពូកែ​គ្រប់គ្រង និង​ការពារ​។

ONE ៖ ចុះ​ម្ចាស់​ខ្សែក្រវាត់​វិញ រតនា មើលឃើញ​អ្វី​ជា​លក្ខណៈពិសេស​របស់គាត់​?

​រតនា ៖ ទោះ​នៅ​ក្មេង តែ Christian Lee មាន​បទពិសោធន៍​ច្រើន​។ គាត់​អាច​និយាយបានថា ល្អ​គ្រប់​ក្បាច់​។ ខ្ញុំ​ធ្លាប់​ឃើញ​គាត់​វ៉ៃ​គឺ គាត់​ល្អ​ទាំង​ចាប់​ផ្តួល ឃ្លេ គ្រប់គ្រង ហើយ​បើ​និយាយ​ពី​ក្បាច់​វ៉ៃ​ឈរ​ក៏​ល្អ​។ ជាពិសេស​នោះ​គឺ​ភាព​លឿន​ក្នុង​ការចូល​វ៉ៃ​ភ្លាមៗ​គឺជា​គុណសម្បត្តិ​ដែល​ពេលខ្លះ​ធ្វើ​ឲ្យ​ដៃគូ​ត្រៀមខ្លួន​មិនទាន់​។

ONE ៖ បើ​ដូច្នេះ រតនា ប្រហែលជា​មើលឃើញ​នរណា​ម្នាក់​ មាន​ប្រៀប​ហើយ​មើលទៅ​?

​រតនា ៖ ខ្ញុំ​មិនអាច​សន្និដ្ឋាន​បានទេ​ថា​តើន​រណា​មានប្រៀប ប៉ុន្តែ​ផ្អែកលើ​បទពិសោធន៍ ខ្ញុំ​គិតថា Christian Lee មាន​ភាគរយ​ឈ្នះ​ច្រើនជាង​ដល់​៧០%​។

ONE ៖ រតនា អាច​ព្យាករ​បានទេ​ថា គូ​នេះ​នឹង​បញ្ចប់​៥​ទឹក ឬ​ពាក់កណ្តាល​ទី​?

​រតនា ៖ ខ្ញុំ​គិតថា Christian Lee នឹង​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​។ ខ្ញុំ​ជឿជាក់​លើ​គាត់​។ មែនទែនទៅ គូ​នេះ​មិនអាច​ដល់​៥​ទឹក​ទេ​។ យូរ​បំផុត​ត្រឹម​ទឹក​ទី​២​នឹងមាន​ឈ្នះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥៤ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម