កីឡា
ជិតដល់ថ្ងៃឡើងការពារខ្សែក្រវាត់! Pacio បានបង្ហើបអំពីការជួបគ្នាលើកទី៣ទល់នឹង Saruta
ម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Joshua “The Passion” Pacio នឹងឡើងការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំងជប៉ុន Yosuke “The Ninja” Saruta លើកទី៣ នៅក្នុងព្រឹត្តិការណ៍ ONE: REVOLUTION នាថ្ងៃសុក្រទី ២៤ កញ្ញាខាងមុខ។

មុននឹងឡើងទៅការពារខ្សែក្រវាត់នេះ Pacio បានថ្លែងថា «ខ្ញុំនៅតែចង់ប្រកួតនឹង Saruta ព្រោះ នេះជាអ្វីដែលយើងបានគិត។ មួយទៀត យើងត្រូវតែបញ្ចប់ការប្រកួតលើកទី៣នេះ ព្រោះ រូបគេក៏ជាកីឡាករលំដាប់លេខ១ដែរ។ ខ្ញុំត្រូវតែប្រកួតជាមួយគេ ព្រោះគេស្ថិតក្នុងតំណែងនេះជាយូរមកហើយ។ Saruta សមនឹងទទួលឱកាសនៃការប្រកួតនេះ»។
ដ្បិតប្រកួតជាមួយគ្នា ២ លើកកន្លងមក ម្ចាស់ខ្សែក្រវាត់មកពីហ្វីលីពីនតែម្នាក់គត់រូបនេះក៏បង្ហាញអំពីភាពព្រួយបារម្ភផងដែរ។
គេបញ្ជាក់ថា «Saruta មានភាពគឃ្លើន និងភាពជាអ្នកប្រកួតអាជីពដែលអាចផ្ដល់បញ្ហាដល់ខ្ញុំ។ គេជាអ្នកកាយសម្ព័ន្ធ ដូច្នេះ គេមានភាពបត់បែនល្អ។ ប៉ុន្តែ ចុងបញ្ចប់នៃថ្ងៃប្រកួត ដែលខ្ញុំតស៊ូជាមួយរូបគេ គឺ ខ្ញុំមានទំនុកចិត្ត។ ខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អឆ្ងាយជាងការប្រកួតលើកទី២»។

«យើងស្គាល់គ្នាល្អទៅវិញទៅមក។ យើងបានតតាំងដាក់គ្នា ២ លើករួចហើយ។ សម្រាប់ខ្ញុំ ខ្ញុំផ្ដោតអារម្មណ៍ខ្លាំង។ ខ្ញុំខុសប្លែកគ្នាពេលនេះ។ ការប្រកួតមិនទាន់ដឹងត្រូវប្រកួតលើក្តាររេញ, ឬ ប្រកួតឈរនោះទេ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានទំនុកចិត្តខ្លាំងនាពេលនេះ។ អ្នកអាចមើលការប្រកួតលើកដំបូងរបស់ខ្ញុំបាន។ ខ្ញុំគិតថាការប្រកួតនេះមិនដូចមុនទេ»។
កីឡាករវ័យ ២៥ ឆ្នាំបានឲ្យដឹងថា គេបានទស្សនាវីដេអូនោះរួចហើយ គេបានមើលឡើងវិញនាពេលថ្មីៗនេះ។ ការប្រកួតនោះល្អណាស់
ម្ចាស់ខ្សែក្រវាត់គូសបញ្ជាក់ថា «ខ្ញុំគិតថា ស្ទិលប្រកួតរបស់ Naito មិនដែលផ្លាស់ប្ដូរនោះទេ។ ខ្ញុំដឹងថា អ្នករាល់គ្នាក្នុងទម្ងន់ strawweight បានដឹងអំពីការប្រកួតរបស់ Naito។ ខ្ញុំគិតថា Saruta ពិបាកដាក់សម្ពាធ។ Naito បានដាក់សម្ពាធតាំងពីចាប់ផ្ដើម។ អ្វីដែលខ្ញុំទទួលបានពីការប្រកួតនេះ គឺ Saruta ពិបាកគាបសង្កត់»។
តារាហ្វីលីពីនសង្កត់ធ្ងន់បែបនេះ «សម្រាប់ខ្ញុំ ខ្ញុំអាចប្រើផែនការរបស់ខ្ញុំ។ មនុស្សជាច្រើនប្រាប់ខ្ញុំថា គួរចូលទៅផ្ដួលឲ្យសន្លប់ដូចកាលប្រកួតសងសឹក។ ប៉ុន្តែ បើរក្សាធ្វើបែបនេះ ច្បាស់ជាគ្រោះថ្នាក់មិនខាន។ តើនរណាជាអ្នកសន្លប់។ ពេលខ្ញុំធ្វើតាមផែនការ មិនថាឈ្នះដោយពិន្ទុ, ការបញ្ចប់គូប្រកួត ឬ ផ្ដួលឲ្យសន្លប់នោះទេ។ វិធីដែលខ្ញុំអាចធ្វើ ខ្ញុំនឹងធ្វើ»។
គួរដឹងថា ជើងខ្លាំង Pacio ដណ្ដើមខ្សែក្រវាត់បានពី Saruta ក្នុងឆ្នាំ ២០១៩ និងឡើងការពារខ្សែក្រវាត់បានពីរលើករួចមកហើយ។ គេឡើងការពារខ្សែក្រវាត់បានសម្រេចលើ Rene Catalan កាលខែវិច្ឆិកា ឆ្នាំ២០១៩ និង ឈ្នះ Alex Silva កាលខែ មករា ឆ្នាំ ២០២០៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?