កីឡា
ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កំណត់ឱសានវាទ សម្រាប់វៀតណាមធ្វើការសម្រេចចិត្តជាចុងក្រោយ ត្រឹមខែតុលារឿងធ្វើស៊ីហ្គេម
ដោយសារមើលឃើញប្រទេសវៀតណាមហាក់ដូចជាបង្ហាញនូវភាពស្ទាក់ស្ទើរពីការ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នោះ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានកំណត់ឱសានវាទ សម្រាប់វៀតណាមធ្វើការសម្រេចចិត្តជាចុងក្រោយ ត្រឹមខែតុលាខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមលើកទី៣២ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការកំណត់ឱសានវាទនេះ បានធ្វើឡើងក្នុងកិច្ច ប្រជុំគណៈអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗកន្លងមកនេះ។ នៅខែតុលាខាងមុខនេះ ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍វៀតណាមត្រូវតែធ្វើការសម្រេចចិត្តជាចុងក្រោយថា តើរៀប ចំឬ មិនរៀបចំស៊ីហ្គេមលើកទី៣១ ដែលពន្យារទៅដល់ជិតពាក់កណ្ដាល ឆ្នាំ២០២២នោះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងករណីគ្មានការសម្រេចចិត្តណាមួយឲ្យច្បាស់លាស់ទេនោះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នឹងត្រូវលុបចោលជាប្រវត្តិសាស្ត្រតែម្ដង។ ជាមួយគ្នានេះ ប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្តពីវៀតណាម នឹងបានទទួលសិទ្ធិជាប្រធានស៊ីហ្គេម ដើម្បីបញ្ចៀសនូវការរាំងស្ទះដល់ដំណើរការរៀបចំស៊ីហ្គេម ។
ទោះជាយ៉ាងណា ក្នុងនាមជាសមាជិកអាស៊ាននឹងព្យាយាមសម្របសម្រួលគ្នា ដោយសន្តិវិធី ព្រោះអាស៊ានមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អណាស់។ ហេតុនេះប្រទេសជាសមាជិក នឹងនិយាយគ្នាដោយសម្រួលព្រមទាំងប្រឹក្សាគ្នា រកដំណោះស្រាយល្អមួយ ដោយគោរពទៅតាមធម្មនុញ្ញរបស់ស៊ីហ្គេម៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?